Home ព័ត៌មានជាតិ សន្តិសុខ ​បុរស​ម្នាក់​...

​បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​ពេល​ចុះ​ទៅយក​ទូក​

ដោយ​សន​សក្តា​/​កំពង់ឆ្នាំង​៖​សព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្នុង​ទឹក​បឹង​ដែលមាន​ជម្រៅ​ប្រមាណ​ជាង​កន្លះ​ម៉ែត្រ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី ៥ ខែកុម្ភៈ​ឆ្នាំ ២០២០ នៅ​ចំណុច​បឹង​មួយកន្លែង​ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។ សព​ជនរងគ្រោះ​មានឈ្មោះ អោម អូន អាយុ ៥៧​ឆ្នាំ​មានកូន ៥​នាក់​រស់នៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។​

​សមត្ថកិច្ច​បានដឹង​ទៀតថា នៅ មុនពេល​កើតហេតុ​បុរស​ខាងលើ​បាន​ដើរចូល​ក្នុង​បឹង​បំណង​យក​ទូក ដែល​នៅក្នុង​ទឹក​ដែលមាន​ជម្រៅ​ជាង​កន្លះ​ម៉ែត្រ​និង​បាន​ដួល​ឈ្លក់ទឹក​ស្លាប់​អត់​មាន​អ្នកដឹង ។ បន្ទាប់ពី​មាន​អ្នកភូមិ​ប្រទះឃើញ​សព​បុរស​ខាងលើ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​និង​បាន​សន្និដ្ឋាន​បឋម​ថា​ជនរងគ្រោះ​អាច​វិលមុខ​ខ្យល់គរ​ដួល​ឈ្លក់ទឹក​ទើប​បណ្ដាលឱ្យ​ស្លាប់​បែបនេះ ។​

សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...

អាកុល​និង​ម៉ាស់​ជា​អំណោយ​...

ដោយ​: គូលែន / ភ្នំពេញ​: ថ...

ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ...

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ...

លោកនាយករដ្ឋមន្ត្រីទី​ម័​រ...

ដោយៈ​មុនី​រ័ត្ន​/​ភ្ន...