សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ត្រឡប់មកដល់ មាតុភូមិវិញដោយ​សុវត្ថិភាព បន្ទាប់ពីចូលរួមកិច្ចប្រជុំ​​នៅទីក្រុងសេអ៊ូល និង បំពេញទស្ស​​ន​កិច្ចការងារ នៅទីក្រុង​ប៉េកាំង ​

208
ចែករម្លែក

ដោយ:តារារិទ្ធ/ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់មាតុភូមិប្រកបដោយសុវត្ថិភាព នៅវេលាម៉ោង ១៖៥០នាទីទៀបភ្លឺព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីចូលរួម កិច្ចប្រជុំនៅទីក្រុងសេអ៊ូល និងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន។

សូមបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាង ត្បូង) រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។

នៅរសៀលថ្ងៃទី ៥ ខែកុម្ភៈ តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺ ឈាំង សម្តេចបានអញ្ជើញចាកចេញពីទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ឆ្ពោះទៅទីក្រុងប៉េកាំង និងបានទៅដល់នៅវេលាម៉ោង១៤៖៣០នាទី ហើយបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីចិន លី ខឺឈាំង បន្ទាប់មកជួបប្រធានាធិបតី ស៊ី ជីនពីង។ ក្រោយបញ្ចប់ជំនួបពិភាក្សា សម្តេចតេជោបានដឹកនាំគណៈប្រតិភូចាកចេញមករាជធានីភ្នំពេញតែម្តង៕B/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ