ដោយ:វិបុល/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោក ផៃ ស៊ីផាន នឹងរៀបចំសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាពក្រសួងពាណិជ្ជកម្ម»។

បើតាមសេចក្តីជូនដំណឹងរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា សន្និសីទនេះមានគោលបំណងបង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ពី សកម្មភាព សមិទ្ធផល និងទិសដៅការងាររបស់ក្រសួងពាណិជ្ជកម្ម ក្នុងទិសដៅស្នូលជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

វាគ្មិនដែលចូលរួមក្នុងសន្និសីទនេះជាមួយ លោក ផៃ ស៊ីផាន គឺ លោក ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៕B/