ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកកើតបញ្ហាតប់ប្រម៉ល់និងការប្រកបការងារតែងរាំងស្ទះញឹកញាប់ផង។ការរស់នៅជួបបញ្ហាចម្រូងចម្រាសច្រើនពិសេសងាយកើតជម្លោះវិវាទថែមទៀត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេគឺទោះការជួញទីជិតឆ្ងាយតែងហុចផ្លែផ្កាមួយៗគ្រាន់ល្អប្រសើរជាង សព្វមួយដង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការរកាំចិត្តនិងទាស់ទែងសម្តីគ្នាមិនស្ទើរដែរនោះឡើយ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដួងរាសីឡើងខ្ពស់ដូចនេះលោកអ្នកអាចសម្រុកបានហើយពីព្រោះលទ្ធផលល្អតែងហុចមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរប្រាក់រត់ចូលឬរត់ចេញអាស្រ័យទៅលើមាត់ហើយបើមិនចេះប្រើឱ្យចំទិសដៅទេប្រាក់ កាសនឹងរត់ចូលថង់លុយអ្នកដទៃអស់ពុំខានទ្បើយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពលូតលាស់និងកំពុងផ្អែមល្ហែមល្អណាស់៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះបើមានបញ្ហាអ្វីលោកអ្នកត្រូវចាត់ចែងដោះស្រាយឱ្យទាន់ពេលវេលាបើទុកចោលយូរប្រយ័ត្នបញ្ហាតូចតាចសោះបែររីកជាធំ។ក្រៅពីនេះសម្រាប់ស្ត្រីបើធ្វើអ្វីមួយចូរប្រយ័ត្នធ្លាក់ចូលក្នុងឧបាយកលគេហើយពិសេសឱ្យប្រយ័ត្នបញ្ហាប្រាក់កាសតែម្តងព្រោះថាងាយត្រូវបាត់បង់ណាស់ដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលបន្តិចហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។
បញ្ហាស្នេហាកំលោះក្រមុំមានការមិនសូវចុះសម្រុងគ្នាប៉ុន្មានឡើយហើយពិសេសបើមានជម្លោះវិវាទងាយបាក់បែកទៀតផង៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ដួងរាសីនៅថ្ងៃនេះដោយសារដំណើរជីវិតជួបភាពប្រទាំងប្រទើសបន្តិចដូចនេះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរមានភាពរស់រវើកហើយទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខនិងមានជោគជ័យច្រើនត្រឡប់មកវិញ។ចំណែកការធ្វើដំណើរពេលយប់ព្រលប់ពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំចិត្តនិងខ្វាយខ្វល់ច្រើនព្រោះតែម្នាក់ៗចិត្តខ្លាំង រៀងៗខ្លួន៕
ឆ្នាំរោង
រាសីស្រុតចុះ។ក្នុងថ្ងៃនេះដួងរាសីមិនល្អប្រសើរប៉ុន្មានទេប៉ុន្តែយ៉ាងណាបើការប្រកបការងារមានការប្រយ័ត្នប្រយែងក៏តែងឆ្លងផុតផលលំបាកទាំងពួងផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជនហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់កាក់កប។ការធ្វើដំណើរទីជិតឆ្ងាយបើចង់ប្រកបកិច្ចការអ្វីមួយគប្បីមានការប្រយ័ត្នប្រយែងបន្តិចព្រោះតែងផ្តល់ផលអាក្រក់ច្រើនជាងល្អ។
បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងត្រជាក់ត្រជុំប្រពៃណាស់៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដួងរាសីល្អប្រសើរដូចនេះបើលោកអ្នកចង់សម្រុកការងារឬចាត់ចែងការងារអ្វីមួយតែងហុចផលល្អៗមកវិញគ្រាន់គាប់ប្រសើរផង។អ្នកប្រកបរបររកស៊ីជួញដូរទាំងតូចទាំងធំបើចង់ចរចាទិញឬដោះដូរទំនិញអ្វីមួយដោយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែអាចសម្រេចជោគជ័យថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តី សុខក្សេមក្សាន្តដូចសព្វមួយដង។
ចំណែកបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងបើមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកបំផុត៕
ឆ្នាំមមី
រាសីស្រុតចុះ។ក្នុងថ្ងៃនេះដួងរាសីស្រុតចុះដូចនេះមានការប្រែប្រួលការងារច្រើនគប្បីមានការប្រយ័ត្នប្រយែង។ក្រៅពីនេះលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងពីការស្តី បន្ទោសឬការជេរស្តីពីនរណាម្នាក់ថែមទៀត។សម្រាប់អ្នកអាជីវករទោះជួញទីជិតឆ្ងាយមិនសូវផ្តល់ផលប្រយោជន៍អ្វីឡើយហើយទោះខិតខំប៉ុនណាក៏ពុំទទួលផលដូចជាទីប៉ងទុកនោះប៉ុន្មានដែរ។ ការធ្វើដំណើរ ឆ្ងាយជិតងាយមានបញ្ហាយាយីផង។
រីឯបញ្ហាស្នេហាកំលោះក្រមុំកុំលេងម៉េះម៉ោះច្រើនប្រយ័ត្នកើតជាជម្លោះវិវាទមានតែពាក់មុខយក្សដាក់គ្នា៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដោយសារដួងរាសីល្អប្រសើរដូចនេះលោកអ្នកអាចទទួល ដំណឹងល្អអ្វីមួយផង។ក្រៅពីនេះសម្រាប់បញ្ហាការងារនិងបញ្ហាប្រាក់កាសមានការជឿន លឿនទៅមុខប្រសើរថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះលោកអ្នកបើមានការចរចាអ្វីមួយគប្បីរួសរាន់ពីព្រោះថាផ្លែផ្កាល្អៗនោះតែងផ្តល់មកវិញខ្ពស់ជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឃើញថាមិនគាប់ប្រសើរប៉ុន្មានទេប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញគឺមានភាពគាប់ប្រសើរជាង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេម ក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្ពក្នុងការស្វែងរកបំផុត៕
ឆ្នាំរកា
រាសីស្រុតចុះ។ក្នុងថ្ងៃនេះបញ្ហានានាងាយកើតមានផងដូចនេះត្រូវរក្សាភាពស្ងប់ស្ងៀមទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតតែងកើតមានភាពរកាំរកូសមិនស្ទើរដែរទេ។ចំណែកការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយីបន្តិចពិសេសកុំសេពគ្រឿងស្រវឹង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សអុជអាលនាំកើតបញ្ហារកាំរកូសកើត ឡើង៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតមិនល្អប្រសើរប៉ុន្មានទេដូចនេះឱ្យប្រយ័ត្នរោគជំងឺឈឺថ្កាត់ដោយប្រការណាមួយកើតឡើង។អ្នកអាជីវករកើតមានផលលំបាកច្រើនដោយ សារអតិថិជនតិចតែការប្រជែងគ្នាកាន់តែខ្លាំងដូចនេះត្រូវចេះអត់ធ្មត់ក្នុងមុខរបរបន្តិចទើបឆ្លងផុតផលលំបាកទាំងនេះទៅរួច។ការធ្វើដំណើរកម្សាន្តទីជិតឆ្ងាយមិនថាផ្លូវទឹកផ្លូវគោកផ្លូវអាកាសក្តីជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីងបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ចង់ឈ្នះគ្នារៀងៗខ្លួន៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅពេលនេះអ្វីៗមានការប្រែប្រួលប្តូរផ្លាស់ច្រើនម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងការងារបន្តិចទើបគ្មានបញ្ហាអាក្រក់ណាមួយចូលលុកលុយយាយីកើត។ការរស់នៅទាំងស្ត្រីបុរសបើមានបញ្ហាអ្វីកើតទ្បើងពិសេសក្នុងក្រុមគ្រួសារលោកអ្នកមិនត្រូវដើររាយរាប់ប្រាប់គេឯងឱ្យបានដឹងដើម្បីការបន្ធូការតានតឹងអារម្មណ៍នោះទេពីព្រោះនាំគេមាក់ងាយនៅពេលក្រោយវិញប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះមានភាពរស់រវើកនិងផលចំណូលងាយរកច្រើនជាងសព្វមួយដង ។
រីឯសម្ព័ន្ធស្នេហាពិសេសស្ត្រីគឺមានមន្តស្នេហ៍ប្រពៃហើយអាចមានគេចោមរោមស្រឡាញ់ច្រើនតែយ៉ាងណាប្រយ័ត្នព្រាននារីក៏មានតាមចាំបោកប្រាស់ក៏ច្រើនដែរ៕