Home កម្សាន្ត បុរស​ម្នាក់បង...

បុរស​ម្នាក់បង្កើត​ព័ត៌មាន​មិន​ពិត​ថា ឈូ​ឈូ ស្លាប់

​ភ្នំពេញ​៖ តារា​សម្តែង​កុមារី អាង សុជាតា ហៅ ឈូ​ឈូ មាន​អារម្មណ៍​ភ័យ​ស្លន់​ទាំងយប់បន្ទាប់ពី​បុរស​ម្នាក់ បង្ហោះ​សារទុក្ខ​សោក​ថា នាង​បាត់​បង់ជីវិត​ហើយ​បង្ក​ឱ្យ​មហាជន​នាំគ្នា យល់ច្រឡំ និង​ក្រុមគ្រួសារ​នាង​ដេក​មិន​លក់​ឡើយ​។
​ ​
​កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ បុរស​ម្នាក់ មាន​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះថា Vanna Ra បាន​បង្ហោះ​រូប​របស់ ឈូ​ឈូ ដោយ​សរសេរ​សារ​ថា “​នៅលើ​លោក​យើង​នេះ ទេវតា​ពិតជា អយុត្តិធម៌​ខ្លាំងណាស់ តើ​ហេតុអ្វី​ទៅធ្វើ​បាប​តែម​នុស្ស​ស្លូតត្រង់​បែបនេះ ឱ​កូនស្រី​ពៅ​ប៉ា ពីថ្ងៃ​នេះ​តទៅ ប៉ា​ម៉ាក់ តា​យាយ​ទូត បងប្អូន​ញាតិមិត្ត​ទាំងឡាយ លែង​បានឃើញ​មុខ​ស្នាម ញញឹម​កូនស្រី​ពៅ​ទៀតហើយ​។ សូមឱ្យ​ព្រលឹង និង​វិញ្ញាណក្ខន្ធ​កូនស្រី​ពៅ ទៅកាន់ សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​សូមឱ្យ​កើត​ជាតិ​ណាៗ កុំឱ្យ​អភ័ព្វ​ដូច​ជាតិ​នេះ ណា​កូនស្រី​ពៅ​”​។​

ជាមួយគ្នា​នោះ កុមារី ឈូ​ឈូ តារា​មាន​ប្រជាប្រិយ គ្រប់​ស្រទាប់វណ្ណៈ​របស់​អ្នកគាំទ្រ​នោះ បានចេញ​ប្រតិកម្ម និង​មិន​នឹកស្មាន តែ​បុរស​ម្នាក់ វ័យចាស់​គ្រាន់បើ​ដែរ បែរជា​សុខៗ​មក​បង្ហោះ សារ​បែបនេះ ឱ្យ​មហាជន​យល់ច្រឡំ ហើយ​ជាពិសេស​ធ្វើឱ្យ​ក្រុម គ្រួសារ​របស់​នាង​មានការ ច្រ​បួល​ច្របល់ ភ្ញាក់ផ្អើល​ចំពោះ​ព័ត៌មាន​មួយ​នេះ​។
​ ​
កុមារី អាង សុជាតា ហៅ ឈូ​ឈូ បាន​និយាយថា “​ជំរាបសួរ​បងប្អូន​ទាំងអស់គ្នា​… ខ្ញុំ​មិនដែល ស្គាល់​គាត់ ជា​អ្នកណា​ទេ !! នេះ​ជា​ព័ត៌មាន​មិន​ពិត ខ្ញុំ​មិន​យល់ ហេតុ​អី​មក​ប្រមាថ​ជីវិត​ខ្ញុំ​?? យក​ជីវិត​ខ្ញុំ​លេងសើច​ចឹ​ង​មែន​លោកពូ​??? សូមជួយ​លុប​គ្រប់យ៉ាង ដែល​លោកពូ post ពី​ខ្ញុំ​ផង​…​អរគុណ​ច្រើន​”​។​

ប៉ុន្តែ​ស្រាប់តែ​ព្រឹក​ឡើង ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០ បុរស​ម្នាក់នេះ បាន​លុប​ការ​បង្ហោះ​នោះ ហើយ​បកស្រាយ​ថា យល់ច្រឡំ​ទៅវិញ ដោយ​យក​រូប​កុមារី​ម្នាក់​ផ្សេងទៀត មក​បង្ហោះ​ជំនួស​។ សម្រាប់​មហាជន និង​បណ្តាញសារព័ត៌មាន នៅតែ​ឆ្ងល់​ថា បុរស​ម្នាក់ ធ្វើបែបនេះ មាន​គោល បំណង​អ្វី ឬ ចង់បាន​ល្បីឈ្មោះ ឬ​ចង់បាន​គេ​ចាប់អារម្មណ៍​? មហាជន នាំគ្នា​បញ្ចេញមតិ​ថា កូនស្រី​ខ្លួន​បង្កើត​ផ្ទាល់ មិនដែល​អ្នកណា មិន​ចាំ​មុខ មិន​ចាំ​រូបថត​នោះ សុខៗ យក​រូប​តារា​ល្បី ឈូ​ឈូ មក​បង្ហោះ​ថា ជា​កូនស្រី​ពៅ ស្លាប់​ទៅវិញ ឬកូន​ខ្លួនឯង​ក៏​វង្វេង​មិន​ចាំ​។​
​ ​
អ្នកនាង សឿង ផាន​ផា​ភួង ដែលជា​តារា​សម្តែង​ល្បី តួ​ឆ្នាស់ឆ្នើម និង​ជា​ម្តាយ​កុមារី ឈូ​ឈូ បានចេញ​មុខ​ប្រតិកម្ម​យ៉ាងខ្លាំង ដោយ នាង​មិន​យល់​មូល​ហេតុអ្វី​បានជា​បុរស​ម្នាក់​នោះ សុខៗ​មក​បង្ហោះ​រឿង​បែបនេះ ធ្វើឱ្យ​មនុស្ស​ច្រើន​ភ្ញាក់ផ្អើល ជាពិសេស​បងប្អូន​សាច់ញាតិ របស់​នាង មិន​ដេក​ពួន​មួយ​យប់​ពេញ រឿង​គេ​ថា ឈូ​ឈូ ស្លាប់​។ កូនស្រី​របស់​នាង​នៅផ្ទះ សុខ​សប្បាយ​ធម្មតា​សោះ មិន​បញ្ហា​អ្វី​ឡើយ បែរជា​បង្ហោះ​បែបនេះ ធ្វើឱ្យ​ចលាចល​ពេញ ហ្វេ​ស​ប៊ុ​ក និង​សារព័ត៌មាន​។

ក្នុងនាម​ជា​ម្តាយ នាង​បាន​បញ្ជាក់ថា នាង​មិន​សុខចិត្ត​ឡើយ ធ្វើឱ្យ​នាង​ភ័យ​ស្ទើរតែ​ត្រជាក់​ចុង ដៃ​ចុងជើង មក​ថា​កូនស្រី​នាង​ស្លាប់​។ ចៃដន្យ​នោះ​ទៀត កាលពី​យប់​ថ្ងៃទី​៤ ខែកុម្ភៈ​នេះ នាង​កំពុង​បំពេញការងារ​ថត​រឿង នៅ​សៀមរាប ស្របពេល​មក​ផ្ទុះ​រឿង​បែបនេះ នាង​ព្រួយ បារម្ភ​យ៉ាងខ្លាំង ឡើង​រថយន្ត​មក​ភ្នំពេញ​វិញ​ភ្លាមៗ តាំង​ចិត្តនឹង​ចាត់ការ​រឿងនេះ​។ នាង​មិន​សុខ ចិត្ត​ឡើយ នាង​នឹង​ស្វែ​រក​បុរស​នេះ ដោយ​ត្រៀម​ជួប​ជាមួយ​មេធាវី ដាក់ពាក្យ​ប្តឹង ដែល​ផ្សាយ ព័ត៌មាន​មិន​ពិត បង្កក្តី​បារម្ភ​បែបនេះ​៕ ដោយ​៖ បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ភ្នាក់ងារ​សាងសង់​និង​តម្ល...

​ដោយៈ​រិ​ទ្ធ​សែន​/​ខេត្តព...

បញ្ជាការដ្ឋាន​កងពល​តូច​លេ...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...

ហោរាសាស្ត្រ​

ប្រចាំថ្ងៃសៅរ៍ ទី៥ ខែធ្នូ...

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...