អ្នកវិទ្យាសាស្ត្រអង់គ្លេសរកឃើញវ៉ាក់សាំងថ្មីដើម្បីប្រឆាំងវីរុសកូរ៉ូណា ហើយនឹងចាប់ផ្តើមសាកល្បងលើសត្វនៅសប្តាហ៍ក្រោយ

ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសបានអះអាងថាបានបង្កើតនូវរបកគំហើញថ្មីមួយនៅក្នុងការប្រណាំងប្រជែងនឹងពេលវេលាដើម្បីផលិតវ៉ាក់សាំងដើម្បីការពារមនុស្សរាប់លាននាក់ប្រឆាំងនឹងវីរុសកូរ៉ូណា។

សាស្ត្រាចារ្យជំនាញខាងមេរោគឆ្លងលោក រ៉ូប៊ីន សាតថុក មកពីសាកលវិទ្យាល័យ Imperial College London បានបង្ហាញពីផែនការរបស់ក្រុមគាត់ថានឹងចាប់ផ្តើមសាកល្បងថ្នាំពិសោធន៍របស់ពួកគេលើសត្វពាហនៈនៅសប្តាហ៍ក្រោយ។

បន្ទាប់មកក្រុមនេះនឹងសាកល្បងលើមនុស្សនៅរដូវក្តៅ ប្រសិនបើពួកគេអាចទទួលបានមូលនិធិ ហើយការធ្វើតេស្តជំហានដំបូងទទួលបានជោគជ័យ។

ក្រុមអ្នកស្រាវជ្រាវនៅទូទាំងពិភពលោកកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីរកវ៉ាក់សាំងប្រឆាំងនឹងវីរុសឆ្លងស្រដៀងជំងឺសា ដែលអាចបណ្តាលឱ្យរលាកសួត។

ពេលវេលាដើម្បីផលិតវ៉ាក់សាំងសម្រាប់វីរុសហ្ស៊ីកា គឺ ៧ ខែទម្រាំអ្នកស្រាវជ្រាវសិក្សាពីមន្ទីរពិសោធន៍រួចទៅសាកល្បងលើមនុស្ស។

ក្រុមវេជ្ជបណ្ឌិតភ័យខ្លាចថា ប្រសិនបើវាត្រូវការពេលវេលាយូរបែបនេះ វីរុសកូរ៉ូណាដែលមិនទាន់មានឈ្មោះពិតប្រាកដនេះ អាចនឹងឆ្លងរាលដាលពេញពិភពលោករួចទៅហើយ។

មនុស្សជិត ៥០០ នាក់បានស្លាប់និង ២៥.០០០ នាក់បានឆ្លងវីរុស ដោយករណីថ្មីជាច្រើនត្រូវបានកត់ត្រានៅក្នុងប្រទេសដទៃទៀតឬតំបន់ផ្សេងទៀតជិត ៣០ នៅខាងក្រៅប្រទេសចិន៕ ដោយ៖ កញ្ញាដាលីស

អ្នកស្រាវជ្រាវនឹងសាកល្បងថ្នាំថ្មីលើសត្វនៅសប្តាហ៍ក្រោយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកជំនាញៈ​តម្លៃ​អចលនទ្រព...

​ដោយ:​ច្រាយ ចំណាន​/​ភ្នំព...

ទោះ​ស្ថិតក្នុង​ស្ថានភាព​ក...

​ដោយៈ ច្រាយ ចំណាន​/​ភ្នំព...

រាជរដ្ឋាភិបាល​នៅតែ​បន្ត​ជ...

​ដោយៈ ជា សីហៈ​/​ភ្នំព...

កុំ​ភ្លេច​អេ​ដ​ស៏​មិនទាន់...

​ ដោយៈ ជា សីហៈ​/​ភ្នំព...