Home ព័ត៌មានអន្តរជាតិ យន្តហោះ​រអិល​...

យន្តហោះ​រអិល​ចេញពី​ផ្លូវ​បាក់​ជា​៣​បំណែក​បណ្តាលអោយ​ស្លាប់​៣​នាក់​និង​របួស​១៧៩​នាក់​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​តួ​ក​គី បាន​និយាយថា​យន្ដហោះ​ដឹក​អ្នកដំណើរ​មួយ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Pegasus Airlines ដែល​ហោះ​មកកាន់​អាកាសយាន​​ដ្ឋា​ន Sabiha Gokcen នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​តួ​ក​គី​បាន​រអិល​ចេញពី​ផ្លូវ​ចុះចត​ដែល​សើម​រអិល​ហើយ​បាន​បាក់​ជា​៣​បំណែក​បន្ទាប់​ពី​វា​បាន​ចុះចត​កាល​​ពី​ថ្ងៃ​ពុធ​ទី​៥​កុម្ភៈ ដោយ​បាន​សម្លាប់​មនុស្ស​៣ នាក់​និង​១៧៩​នាក់​ផ្សេង​ទៀត​រងរបួស​។​

​លោក​បាន​និយាយថា មនុស្ស​៣​នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ឧបទ្ទវហេតុ​នេះ ដោយ​បន្ថែម​ថា ១៧៩​នាក់​ក្នុងចំណោម​អ្នកដំណើរ​១៨៣​នាក់ និង​សមា​​ជិក​អាកាសយានិកនៅ​លើ​យន្ត​ហោះ​នេះ បាន​រងរបួស​។

​អភិបាលក្រុង​អ៊ី​ស្តង់​ប៊ុល បាន​និយាយថា នៅ​មុន​ពេល​ហេតុការណ៍​នេះ យន្តហោះ​នេះ បាន​ហោះ​ចេញពី​ខេត្ត​Izmir ភាគ​ខាងលិច​នៃ​ប្រទេស​តួ​ក​គី​។​យន្តហោះ​​នេះ មិន​អាច​ទប់​លំនឹង​នៅលើ​ផ្លូវ​ចុះចត​នោះ ដោយសារ​អាកាសធាតុ​អាក្រក់​ហើយ​បាន​រអិល​ចេញពី​ផ្លូវ​ចុះចត​នោះ ចម្ងាយ​ប្រហែល​៦០​ម៉ែត្រ​។​

​យន្តហោះ Boeing 737-86J នេះ បាន​បាក់បែក​ជា​៣​បំណែក​នៅ​ខាងចុង​ផ្លូវ​នៃ​ផ្លូវ​ចុះចត​ដែល​សើម​នេះ​ហើយ​ពួក​អ្នកដំណើរ​ត្រូវបាន​ជម្លៀស​ចេញពី​កន្លែង​​នោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...

ដំរី​ឈ្មោល​ខា​វ៉ាន់​ពី​ប៉...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ស...

ក្រុម​ឧ​ទ្យា​នុ​រក្ស ប្រទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...