នារីវ័យក្មេងម្នាក់ដែលមិនព្រមកោររោមលើដងខ្លួនរបស់នាងដែលមហាជនមួយចំនួនធំយល់ថា គួរឱ្យខ្ពើមរអើមនោះ បានជំរុញឱ្យនារីដទៃយកគំរូតាមនាង ហ៊ានទុកអ្វីដែលខ្លួនឯងយល់ថា ស្រស់ស្អាតបន្ទាប់ពីរូបថតនាងបញ្ចេញរោមក្រាស់ៗលើរាងកាយល្បីសុសសាយពេញ បណ្ដាញទំនាក់ទំនងសង្គម។
នាង ម៉េស៊ី ដាហ្វ (Macey Duff) វ័យ ១៩ ឆ្នាំមកពីរដ្ឋនីវែដា (Nevada) សហរដ្ឋអាម៉េរិកដែល បានចាប់ផ្ដើមកោររោមជើង និងរោមដៃរបស់នាងនៅអាយុ ១០ ឆ្នាំនិយាយថានាងមានអារម្មណ៍ ថារងសម្ពាធពីសង្គមដែលយល់ថា នារីមិនគួរទុករោមលើដងខ្លួន។
នារីដែលមានអាជីពជាអ្នករាំរូបនេះ ចេះតែមានអារម្មណ៍ខ្មាសអៀនអស់រយៈពេល ៦ឆ្នាំដែល នាងចាប់ផ្ដើមទុករោមរបស់នាងឱ្យដុះតាមធម្មជាតិវិញ នោះក៏ព្រោះតែនាងខ្លាចគេឃើញ និងសើចចំអក។ ទោះជាយ៉ាងណា នៅឆ្នាំ២០១៦ នាងឈប់មានអារម្មណ៍បែបនេះតទៅទៀត នៅពេលនាងផ្លាស់ទៅរស់នៅកោះហាវ៉ៃ ជាមួយគ្រួសាររបស់នាង។
នាងចាប់ផ្តើមទុករោម ពោលគឺឈប់កោរ ឬឈប់ដកបន្ទាប់ពីនាងឃើញស្ត្រីម្នាក់ស្លៀកឈុត មុជទឹកបញ្ចេញរោមជើង និងរោមក្លៀកក្រាស់ឃ្មឹកយ៉ាងមានជំនឿចិត្តនៅលើឆ្នេរខ្សាច់៕ ប្រែសម្រួលៈ ខុម










