Home ព័ត៌មានអន្តរជាតិ វីរុសកូរ៉ូណាល...

វីរុសកូរ៉ូណាលាតត្រដាងឱ្យឃើញថាអង្គការ OPEC ពឹងផ្អែកយ៉ាងខ្លាំងលើតម្រូវការពីចិន

ការភ័យខ្លាចចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបណ្តាលមកពីមេរោគកូរ៉ូណាវាយប្រហារនៅចិន បានក្លាយជាចំណុចផ្តោតការចាប់អារម្មណ៍នៅអង្គការ OPEC ដែលប្រេងរបស់ខ្លួនយ៉ាងច្រើនត្រូវបានទិញដោយប្រទេសសេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោកមួយនេះ។

ក្រុមស្រាវជ្រាវ JBC Energy បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ចិនបានក្លាយជាប្រទេសដែលមានសារៈសំខាន់កាន់តែខ្លាំងឡើងសម្រាប់បណ្តាប្រទេសសមាជិកអង្គការ OPEC ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ”។

សរុបទៅការនាំចូលប្រេងឆៅជាង២ភាគ៣របស់ចិនគឺបានមកពីបណ្តាប្រទេសជាសមាជិកអង្គការ OPEC និង ប្រទេសរុស្ស៊ី។

បន្ទាប់ពីតម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំង អង្គការ OPEC និងសម្ព័ន្ធមិត្តផលិតប្រេងដ៏សំខាន់របស់ខ្លួនគឺរុស្ស៊ីបានជួបប្រជុំនៅសប្តាហ៍នេះដើម្បីពិភាក្សាពីស្ថានភាពនេះ។

នៅក្នុងសញ្ញាជាក់ស្តែងនៃការលំបាកនានាដែលពាក់ព័ន្ធ គណៈប្រតិភូរបស់ OPEC និងរុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនបានជួបប្រជុំនៅទីក្រុងវីយែនដើម្បីប្រកាសថា កិច្ចប្រជុំនេះនឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ទី៦កុម្ភៈ។

ទោះយ៉ាងណា នេះមិនមែនជាការប្រជុំផ្លូវការស្តីពីទិន្នផលប្រេងដូចករណីប្រជុំកាលពីខែធ្នូនោះទេ នៅពេលដែលអង្គការ OPEC និងសម្ព័ន្ធមិត្តរបស់អង្គការ OPEC បានពង្រីកកិច្ចព្រមព្រៀងដែលមានស្រាប់ដើម្បីទប់ស្កាត់ផលិតកម្មប្រេង ដើម្បីធ្វើឱ្យប្រេងឡើងថ្លៃវិញ។

អារ៉ាប៊ីសាអូឌីត ដែលជាសមាជិកមួយរបស់ OPEC និង រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំជាងគេដល់ប្រទេសចិន។

ប៉ុន្តែសរុបជារួម អង្គការ OPEC នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការធ្លាក់ចុះនៃតម្រូវការប្រេងពីចិន។

ទោះបីជាតម្លៃប្រេងបានស្ទុះងើបឡើងវិញបានល្អកាលពីថ្ងៃពុធក៏ដោយ ក៏តម្លៃប្រេងជារួមនៅតែធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅ ដោយសារការភ័យខ្លាចអំពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ដែលកើតឡើងដោយសារស្ថានការណ៍នៅចិន៕ ដោយ៖ កញ្ញាដាលីស

តម្លៃប្រេងជារួមបានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយធ្លាក់ចុះតម្រូវការពីចិន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...