រូបភាពវីដេអូឃ្លីបដ៏រំជួលចិត្តបង្ហាញពីទិដ្ឋភាពលោកតាជាអ្នកជំងឺកាន់ដៃលោកយាយជាប្រពន្ធ ដែលជិតដាច់ខ្យល់ដើម្បីលាគ្នាជាចុងក្រោយក្នុងបន្ទប់ សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមួយកន្លែង។
លោកតា ចាង (Zhang) វ័យ ៨៥ ឆ្នាំ និងលោកយាយ វិន (Wen) វ័យ ៨៧ឆ្នាំត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យមុនក្រោយគ្នាមួយថ្ងៃកាលពីខែមុននៅក្រុងឈឹងទូ (Chengdu) ខេត្តស៊ីឈាន់ ប្រទេសចិន ភាគនិរតី។
យោងតាមមន្ទីរពេទ្យ Xindu Third People’s Hospital កន្លែងដែលយាយតាប្ដីប្រពន្ធមួយគូនេះ ទទួលការព្យាបាលបានឱ្យដឹងថា លោកតា ចាង មានជំងឺមហារីកសួត និងខ្លាញ់កកក្នុងសរសៃ ឈាម។
គាត់បានទៅដល់មន្ទីរពេទ្យនៅថ្ងៃទី១៦ ខែមករាចំណែកឯប្រពន្ធរបស់គាត់ដែលជាអ្នកជំងឺ វង្វេងស្មារតី បានសន្លប់បាត់ស្មារតីដោយសារការដកដង្ហើមមិនស្រួលនៅថ្ងៃបន្ទាប់ហើយពេទ្យ បានដាក់ខ្យល់អុកស៊ីហ្សែនឱ្យគាត់នៅក្នុងបន្ទប់ សង្គ្រោះបន្ទាន់។
របាយការណ៍របស់មន្ទីរពេទ្យបញ្ជាក់ថា នៅពេលស្ថានភាពរបស់លោកយាយកាន់តែដុនដាប អំឡុងខែមករាកន្លងទៅ លោកតា ចាង បានដឹងថាប្រពន្ធរបស់គាត់មិនស្រួលខ្លាំងក៏សុំជួបមុខ គ្នាជាលើកចុងក្រោយ។
នៅថ្ងៃទី៣០ ខែមករា លោកតា ចាង បានប្រាប់កូនៗរបស់គាត់ថា “ប៉ាប្រហែលលែងបានជួប មុខម៉ាក់របស់ពួកឯងទៀតហើយក្នុងជាតិនេះ។ ប៉ាចង់ជួបគាត់”។
យោងតាមរបាយការណ៍ឱ្យដឹងថា នៅពេលពេទ្យអនុញ្ញាតឱ្យពួកគាត់ជួបគ្នា លោកតាបានហៅ ឈ្មោះលោកយាយ ចំណែកឯលោកយាយបានត្រឹមតែងាកមើលមុខលោក តាដោយគ្មានវាចា ព្រោះទុយោសុងជាប់ក្នុងបំពង់ក។
ក្រោយពេលបានជួបលោកយាយរួច លោកតា ចាងបានត្រលប់ទៅបន្ទប់ពេទ្យរបស់ គាត់វិញ ទាំងសប្បាយចិត្ត ប៉ុន្តែក្រុមគ្រួសាររបស់គាត់បានសម្រេចចិត្តមិនបង្ហើបឱ្យគាត់ដឹងថាលោក យាយបានលាចាកលោកនៅវេលាទៀបភ្លឺឈានចូលព្រឹកថ្ងៃទី៣១ ខែមករា ឡើយ។
វីដេអូឃ្លីបដ៏រំជួលចិត្តនេះមានអ្នកចូលមើលរហូតដល់ទៅជាង ១៤លានដងក្នុងរយៈពេលមិនដល់២៤ម៉ោងផង៕ ប្រែសម្រួលៈ ខុម

