អនុប្រធានទី២រដ្ឋសភា៖ ឆន្ទៈ និងការដឹកនាំនយោបាយដ៏មោះមុត ដើរតួនាទីយ៉ាងសំខាន់ក្នុង ការកសាងសន្តិភាពនិងប្រទេស ជាតិ

ដោយៈសុផល:សេអ៊ូល៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា បានលើកឡើងពីសារសំខាន់អំពីឆន្ទៈ និងការ ដឹកនាំផ្នែកនយោបាយ ដែលនាំមកនូវសន្តិភាពជាវិជ្ជមាន ដែលត្រួសត្រាយ ផ្លូវសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចដោយផ្អែកលើនីតិរដ្ឋ និងការគោរព តម្លៃសកលរួម ទាំងការគោរពសេចក្តីថ្លៃថ្នូរ និងប្រជាធិបតេយ្យរបស់មនុស្ស។
ការលើកឡើងបែបនេះធ្វើឡើងក្នុងការថ្លែងសុន្ទរកថារបស់លោកស្រីនាឱកាសនៃការអញ្ជើញចូលរួមជាគណៈអធិបតី និងជាភ្ញៀវពិសេស ក្នុងកិច្ចប្រជុំកំពូល សេអ៊ូល-២០២០ នៃសហព័ន្ធសន្តិភាពសកល នារសៀលថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២០។

លោកស្រីបានថ្លែងទៅកាន់អ្នកចូលរួមជាច្រើនមានគណៈប្រតិភូសភាប្រទេសជាសមាជិក UPF ក្នុងនោះមានប្រធាន អនុប្រធាននិងសមាជិកសភាជាស្រ្តី និងវ័យក្មេងសំខាន់ៗជាច្រើនចូលរួមមកពីបណ្តាប្រទេសគ្រប់ទិសទីក្នុងសកលលោក។

លោកស្រី បានជម្រាបជូនអំពីបទពិសោធន៍កម្ពុជា ដែលការដឹកនាំនយោបាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព និងការកសាងប្រទេសជាតិ ហើយក្នុងនាមកម្ពុជាផ្ទាល់ដែលជាប្រទេសក្រោយជម្លោះ កម្ពុជាបាន គ្រប់គ្រងរក្សាបាននូវនិរន្តន៍ភាពនៃសន្តិភាព និងស្ថេរភាព ក្រោមយុទ្ធសាស្ត្រ ឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។

លោកស្រី បានសង្កត់ធ្ងន់ថា សម្រាប់មនុស្សទាំងអស់គ្នា គឺសន្តិភាពមិនអាចទិញ នៅផ្សារបានទេ ប៉ុន្តែវាកើតឡើង តាមរយៈការប្តេជ្ញាចិត្តដ៏មុតមាំ និងភាពជាអ្នក ដឹកនាំដ៏ឈ្លាសវៃ ដូចជា សម្តេចតេជោ ហ៊ុន សែន ។ ជាលទ្ធផល ចាប់តាំងពី ទទួលបានសន្តិភាពពេញលេញ និងការផ្សះផ្សាជាតិ នៅចុងឆ្នាំ១៩៩៨ កម្ពុជាបាន ពុះពារប្រឹងប្រែងរហូតទទួលបាននូវកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ ដែលមានជាង ៧ភាគរយប្រចាំឆ្នាំ ក្នុងរយៈពេលពីរទសវត្សកន្លងមកនេះ តាមរយៈកំណែ ទម្រង់អភិបាលកិច្ចជាបន្តបន្ទាប់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដោយផ្តោតលើ ប្រជាជន។

លោកស្រី ក៏បានសម្តែងនៅក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានការណ៍ ក្នុងពិភព លោក ដែលកំពុងផ្លាស់ប្តូរទ្រង់ទ្រាយធំ ពីការផ្លាស់ប្តូរអំណាចសកលលោក ទៅជាវិបត្តិអាកាសធាតុ និងផលប៉ះពាល់នៃបដិវត្តឧស្សាហកម្មទី៤។ លោកស្រី បានមានប្រសាសន៍ថា “យើងទាំងអស់គ្នាត្រូវធ្វើការជាមួយគ្នា ដើម្បីដោះស្រាយ បញ្ហាសកលដែលកំពុងកើតមានជាសកល ដូចជា ជម្លោះរវាងរដ្ឋ និងរដ្ឋ អំពើហិង្សាជ្រុលនិយម ការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតជាដើម”។

លោកស្រីក៏បានលើកឡើងដែរថាការប្រកួតប្រជែងអំណាចផ្ទួនៗរវាងប្រទេសមហាអំណាចនិងការបែងចែកប្លុកនយោបាយតាមរយៈយុទ្ធសាស្ត្រជាសម្ព័ន្ធភាព ដើម្បីជាប្រយោជន៍នៃផលប្រយោជន៍ផ្ទាល់ខ្លួនជាជាងផលប្រយោជន៍រួម បានធ្វើឱ្យមានការបែកបាក់គ្នារវាងប្រជាជាតិ និងសង្គមនានានៅទូទាំង ពិភពលោក ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺ មនុស្សរាប់លាននាក់នៅ ទូទាំងពិភពលោកកំពុងរស់នៅក្នុងភាពភ័យខ្លាច ភាពក្រីក្រ ភាពអត់ឃ្លាន អំពើហឹង្សា និងស្ថិតក្រោមការគំរាមកំហែងផ្ទួនៗនៃការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត ដូចជាការផ្ទុះឡើងនៃជំងឺឆ្លង (Corona virus) នាពេលបច្ចុប្បន្ននេះ។ ដូចនេះក្នុងនាមជាសមាជិកសភា ចាំបាច់ត្រូវ រួមដៃគ្នាជាមួយរដ្ឋាភិបាល និងសង្គមស៊ីវិល បង្កើនកិច្ចប្រឹងប្រែងទ្វេដង ដើម្បីដោះស្រាយបញ្ហាអស់ទាំងនេះ។

លោកស្រី ឃួន សុដារី ក៏បានអំពាវនាវដល់សមាជិកសភាទាំងអស់ ឱ្យចូលរួម ដោយផ្ទាល់នៅក្នុងស្ថាប័នអន្តរជាតិ តាមរយៈសមាគមសមាជិកសភាអន្តរជាតិ ដើម្បីសន្តិភាព(IAPP) នេះដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុង សកម្មភាព កសាងសន្តិភាពអន្តរជាតិ។ លោកជំទាវបានគូសបញ្ជាក់បន្ថែមថា យើងអាចជំរុញ អង្គការសង្គមស៊ីវិលនានានិងប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យរឹងមាំ ដើម្បីលើកកម្ពស់ សន្តិភាព ផ្តល់សច្ចាប័ន និងអនុវត្តកិច្ចព្រមព្រៀង ត្រួតពិនិត្យអាវុធក្នុងតំបន់ និងទប់ស្កាត់ការប្រណាំងប្រជែងសព្វាវុធ និងការធ្វើទំនើបកម្មសព្វាវុធ។
ជាងនេះទៅទៀត លោកស្រី ឃួន សុដារី បានជំរុញឱ្យសមាជិកសភា ទាំងអស់បន្តខិតខំលើកកម្ពស់ និងគោរពនូវសណ្តាប់ធ្នាប់ពិភពលោកមួយ ដែលរឹងមាំ និងអាចព្យាករណ៍បាន ដោយផ្អែកលើគោលការណ៍ ៦ រួមមាន ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា ទៅវិញទៅមក ផលប្រយោជន៍គ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែក និងវិបុលភាពរួមគ្នា។

សូមជម្រាបជូនផងដែរថា សមាគមអន្តរជាតិនៃសមាជិកសភាសម្រាប់សន្តិភាព (ហៅកាត់ថា IAPP) ត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១៦ នៅរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ជាមួយនឹងវត្តមានរបស់សមាជិកសភាចំនួន ១៥០នាក់ មកពី ៤១ប្រទេស ដែលបានមកប្រជុំគ្នាដើម្បីពិភាក្សាពីបញ្ហាប្រឈមជាច្រើន ដែលកំពុងរីកដុះដាលឡើងក្នុងសហគមន៍សកលលោក។ ចាប់តាំងពីពេល នោះមក អតីតសមាជិកសភា និងសមាជិកសភាក្នុងតំណែងប្រមាណ ៦០០០នាក់ មកពី១២០ប្រទេស បានចូលរួមជាសមាជិក IAPP ដើម្បីផ្លាស់ប្តូរ និងបញ្ចេញមតិ ជាមួយនឹងទស្សនស័យជុំវិញតួនាទី និងភារកិច្ចដ៏សកម្មរបស់សភា ក្នុងតំបន់ របស់គេ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...

បណ្តា​ស្ថានទូត​អ៊ីស្រាអែល...

ប្រែ​សម្រួលៈ​វាសនា​/​ហ្សេ...

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ...

​ដោយៈ ជា សីហៈ / ភ្នំពេញៈ ...

ករណីពុលទឹកស្លាប់ពីរនាក់និ...

ដោយៈមុនីរ័ត្ន-ទេពកង្រី/កំ...