Home កីឡា ឌែ​រិ​ន បេន ថ...

ឌែ​រិ​ន បេន ថា Liverpool គួរ​លក់​ខ្សែប្រយុទ្ធ ម៉ូ​ហា​ម៉េ​ដ សាឡា ប្រសិនបើ​នាំ អឹម​បា​ប៉េ ឬ ចា​ឌិន សាន​ចូ​

​ឌែ​រិ​ន បេន (Darren Bent) ទទូច​ឲ្យ​ក្លឹប Liverpool ពិចារណា​លក់​កីឡាករ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) ចេញ ប្រសិនបើ​ពួកគេ​មានឱកាស​ទិញ​កីឡាករ​ដូចជា ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) ឬក៏ ចា​ឌិន សាន​ចូ (Jadon Sancho) ។​
​ ​
ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ហ្ស៊ី​ប​រូបនេះ​បច្ចុប្បន្ន​គឺជា​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើន ជាងគេ​នៅ​រដូវ​កាល​នេះ ដោយ​រកបាន​១៨​គ្រាប់​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត​ហើយ​កំពុង ស្ថិត​ក្នុង​ដំណើរ​ឆ្ពោះ ទៅរក​ការ​គ្រង​តំណែង​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​លើកដំបូង បន្ទាប់ពី​បាន​បំពេញ​តួនាទី សំខាន់​នៅក្នុង​ការដណ្តើម​យកពាន​ឆេ​ម​ពាន​លី​ក​កាលពី​រដូវ​កាល​មុន​។​
​ ​
សាឡា ក៏​រកបាន​៣​គ្រាប់​ផងដែរ​ក្នុង​ពីរ​ប្រកួត​ចុងក្រោយ​របស់ Liverpool ប៉ុន្តែ បេន ជឿថា ទាំង សា​ឌី​អូ ម៉េ​ន (Sadio Mane) និង រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firmino) មានតម្លៃ​សម្រាប់​ក្រុម​របស់ លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ច្រើនជាង​។​
​ ​
បេន បាន​និយាយថា “​យើង​ដឹងថា សាឡា រកបាន​គ្រាប់​បាល់​ច្រើន ហើយ​គាត់​គឺជា​កីឡាករ កំពូល​។ លើក​ពាន​ស្បែកជើង​មាស​ពីរលើក និង​ទទួលបាន​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល លើក​ពាន​ឆេ​ម​ពាន​លី​ក ហើយ​អាច​នឹង​លើក​ពាន​ព្រី​មី​ញ៉េ​លី​ក​បន្ថែម ទៀត​។ ប៉ុន្តែ​នៅពេល យើង​មើល​ជាទូទៅ យើង​អាច​និយាយបានថា កីឡាករ​ដូចជា ម៉េ​ន ល្អ​ជាង សាឡា ទៅទៀត​”​។​
​ ​
​បេន បន្តថា “​សាឡា អាច​រកបាន​គ្រាប់​បាល់​ច្រើនជាង ម៉េ​ន ប៉ុន្តែ ម៉េ​ន ធ្វើការ​ងារ​ជា​ក្រុម ហើយ​មិន​អាត្មានិយម ហើយ​តែងតែ​រកមើល​ដៃគូ​។ ម៉េ​ន ចែករំលែក​ឱកាស​រក​គ្រាប់​បាល់​។ ដូច្នេះ​អ្នក​មិនអាច​លក់ ម៉េ​ន បានទេ​។ គាត់​ពិតជា​សំខាន់​ណាស់​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ចូលសមាជិកបក្សជាង១០០នាក...

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:...

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...