កីឡាករ គារ៉ាន ទ្រីពភើ (Kieran Trippier) បានធ្វើការវះកាត់បញ្ហាក្រលៀនដែលធ្វើឲ្យកីឡាករ រូបនេះនឹងខកខានមិនបានធ្វើសកម្មភាពចាប់តាំងពីថ្ងៃទី១២ខែមករាមក។
ខ្សែការពារក្លឹប Atletico Madrid រូបនេះមានបញ្ហា អំឡុងពេលប្រកួតចាញ់ក្រុម Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup។
ទ្រីពភើ ដែលបានចាកចេញពីក្លឹប Tottenham កាលពីរដូវក្តៅឆ្នាំមុនបានខកខានបួនប្រកួតមក ហើយ ចាប់តាំងពីពេលនោះមក ប៉ុន្តែបានវះកាត់កាលពីថ្ងៃអង្គារ៍ដើម្បីដោះស្រាយបញ្ហា។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹបបានសរសេរថា “ការវះកាត់នេះបានដំណើរការទៅដោយ គ្មានបញ្ហា។ នៅពេលនេះ កីឡាករអង់គ្លេសរូបនេះនឹងចាប់ផ្តើមសះស្បើយហើយចូលរួមការ ពង្រឹងកាយសម្បទាឡើងវិញ”។
វាទំនងជាថា ទ្រីពភើ នឹងខកខានការប្រកួតជើងទី១នៃវគ្គ១៦ក្រុមចុងក្រោយក្របខណ្ឌឆេមពាន លីករបស់ក្លឹប Atletico ជាមួយក្រុម Liverpool នៅថ្ងៃទី១៨ខែកុម្ភៈ ប៉ុន្តែមិនទាន់ដឹងថា អាចជា សះស្បើយពេញលេញនៅពេលណានោះទេ៕ ប្រែសម្រួល: ពិសិដ្ឋ
