កីឡាករ ផូល ប៉ុកបា (Paul Pogba) បានប្រាប់មិត្តរួមក្រុមម៉េនឆេស្ទ័រ យូណាយធីតថា ខ្លួនចង់ចាកចេញពីក្លឹបនេះនៅរដូវក្តៅខាងមុខនេះ។
កីឡាករសញ្ជាតិបារាំងរូបនេះមិនបានលេងតាំងពីខែធ្នូ ដោយចាប់ផ្តើមបានត្រឹមតែ៦ប្រកួត ប៉ុណ្ណោះនៅរដូវកាលនេះ ដោយសារតែមានបញ្ហារបួសក្បាលជង្គង់ ហើយនៅពេលនេះ កំពុងវះកាត់ក្បាលជង្គង់។ ប៉ុកបា នៅតែអន្ទះ សាចង់ចាកចេញពីអង់គ្លេសនៅរដូវក្តៅនេះ។
មិត្តរួមក្រុមរបស់ ប៉ុកបា ជឿថា អារម្មណ៍របស់កីឡាកររូបនេះមិនស្ថិតនៅជាមួយក្លឹបទៀតទេ ហើយកីឡាករភាគច្រើនចង់ឲ្យ ប៉ុកបា ចាកចេញដើម្បីប្រយោជន៍ក្រុម។ មានការអះអាងថា ប៉ុកបា នៅតែជាកីឡាករមានប្រជាប្រិយក្នុងក្រុម បើទោះបីជាបង្ហាញចេតនាចង់ចាកចេញ ពីយូណាយធីតក៏ដោយ។
សេចក្តីរាយការណ៍ជាច្រើននៅអ៊ីតាលីនៅខែនេះបានអះអាងថា ក្លឹប Juventus ប្តេជ្ញាចិត្តចង់ ជួបជុំឡើងវិញជាមួយកីឡាករ ប៉ុកបា ដែលខ្លួនបានលក់ទៅឲ្យយូណាយធីតក្នុងតម្លៃ៨៩ លានផោនកាលពីឆ្នាំ២០១៦។
ក្លឹប Real Madrid ក៏ចាប់អារម្មណ៍ចង់បាន ប៉ុកបា ហើយកំពុងវាយតម្លៃជម្រើសលើខ្សែបម្រើ ដូចជា តូនី គ្រូស (Toni Kroos) និង លូកា ម៉ូឌ្រីក (Luka Modric) ដែលនៅពេលនេះពួកគេមាន វ័យ៣០និង៣៤ឆ្នាំទៅហើយ។
បន្ទាប់ពីលេងជាមួយក្រុម Watford កាលពីថ្ងៃទី២២ខែធ្នូ និងជាមួយក្រុម Newcastle នៅថ្ងៃបុណ្យណូអែល ប៉ុកបា ធ្វើការវះកាត់របួសកជើង៕ ប្រែសម្រួល: ពិសិដ្ឋ