
ដោយៈសុខសុភ័ណ្ឌ:កំពង់ស្ពឺៈគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ៤គ្រឿងបុកបន្តគ្នាបណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសម្នាក់ នៅចំណុចភូមិ
ផ្លោច ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅតាមបណ្តោយផ្លូវជាតិ៤៤ចន្លោះគីឡូម៉ែត្រលេខ៧៧និង៧៨កាលពីយប់ថ្ងៃទី៥ខែ កុមុ្ភៈឆ្នាំ២០២០។
មន្ត្រីនគរបាលជំនាញស្រុកឱរ៉ាល់បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីណូពណ៌ខៀវ ពាក់ផ្លាកលេខចង្កូតស្ដាំ ភ្នំពេញ ២៤៦៦ (ដឹកស្វាយ)បើកបរដោយឈ្មោះខុន ស្រឿន ភេទប្រុសអាយុ៣២ឆ្នាំ (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) និង អ្នករួមដំណើរ(ព្រូឡាន)
ឈ្មោះផៃ ភ័ស្ស ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសស្រល។អ្នកទាំងពីររស់នៅភូមិព្រែក៣ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។រថយន្តវបើកបរពីលិចទៅកើតពេលទៅដល់ចំណុចកើតហេតុខាងលើបានបុកពីក្រោយរថយន្តម៉ាកហ៊ីយ៉ុនដាយ ពណ៍ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E 8069(ដឹកអំពៅ)។
អ្នកបើកបរដោយឈ្មោះសុខ ឡេងភេទប្រុស អាយុ៣៧ឆ្នាំ រុញទៅបុកចំពីក្រោយ
រថយន្តម៉ាកហ៊ីយ៉ុនដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A 0835(ដឹកអំពៅ)
បើកបរដោយឈ្មោះម៉ុត ដេត ភេទប្រុស អាយុ៤២ឆ្នាំ បានរុញទៅបុកចំពីក្រោយ បានបុករុញរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ុនដាយ ពណ៌ខៀវ គ្មានផ្លាកលេខ (ដឹកអំពៅ)បើកបរដោយឈ្មោះចាវ កុសល ភេទប្រុសអាយុ៣៦ឆ្នាំស្នាក់នៅក្នុងក្រុមហ៊ុនស៊ូហ្គើកំពង់ស្ពឺ។
ក្រោយកើតហេតុ មន្ត្រីជំនាញបានប្រគលសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី អ្នករងរបួសដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឧដុង្គ។
មូលហេតុឈប់រថយន្តមិនដាក់ភ្លើងឬចំណាំងផ្លាតទើបបង្កឱ្យមានគ្រោះថ្នាក់។
វត្ថុតាងរថយន្តទាំង៤គ្រឿង បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់រងចាំដោះស្រាយនៅពេលក្រោយ៕/Ha
