មនុស្ស១០នាក់ទៀតនៅលើនាវាដឹកអ្នកដំណើរកម្សាន្តដែលកំពុងត្រូវដាក់នៅឆ្ងាយពីគេនៅក្រុងយ៉ូកូហាម៉ា ប្រទេសជប៉ុន ត្រូវបានធ្វើតេស្តឃើញមានផ្ទុកកូរ៉ូណាវីរុស នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលកាលពីថ្ងៃព្រហស្បតិ៍ទី៦កុម្ភៈ។
បូករួមចំនួនចុងក្រោយនេះ ធ្វើអោយជប៉ុនមានអ្នកផ្ទុកវីរុសបង្កជម្ងឺផ្លូវដង្ហើមនេះដល់៤៥នាក់ ជាចំនួនឆ្លងច្រើនជាងគេបំផុតក្នុងចំណោមប្រទេសដែលមានអ្នកឆ្លងកូរ៉ូណាវីរុសនេះនៅក្រៅទឹកដីចិន។
សូមបញ្ជាក់ថា មនុស្សប្រមាណ៣.៧០០នាក់ប្រឈមការដាក់នៅដាច់ពីគេនៅលើនាវាDiamond Princess ក្រោយពីមនុស្ស១០នាក់ដំបូងត្រូវបានបញ្ជាក់ថាមានផ្ទុកវីរុសឆ្លងនេះ។នាវាដឹកអ្នកដំណើរកម្សាន្តនេះបានធ្លាក់ចូលក្នុងការឆ្លងរាលដាលសកលក្រោយពីបុរសហុងកុងអាយុ៨០ឆ្នាំម្នាក់ត្រូវបានរកឃើញថាផ្ទុកកូរ៉ូណាវីរុស បន្ទាប់ពីគាត់ចុះពីនាវាកាលពីចុងខែមុន។
ក្នុងពេលជាមួយគ្នា សមាជិកជាង៣០នាក់នៃនាវាដឹកអ្នកដំណើរកម្សាន្តមួយទៀតនៅហុងកុង បានបង្ហាញរោគសញ្ញាឆ្លងកូរ៉ូណាវីរុស ហើយមនុស្សទាំង៣.៦០០នាក់នៅក្នុងនាវាត្រូវបង្ខាំងទុកនៅដាច់ពីគេ។
នាវាThe World Dream ចតនៅហុងកុងបន្ទាប់ពីអតីតអ្នកដំណើររបស់វា៣នាក់ បានឆ្លងកូរ៉ូណាវីរុស។បុគ្គលិកពេទ្យចូលពិនិត្យអ្នកនៅក្នុងនាវាជាង៣ពាន់នាក់
នាវាThe World Dream ចតនៅហុងកុងបន្ទាប់ពីអតីតអ្នកដំណើររបស់វា៣នាក់ បានឆ្លងកូរ៉ូណាវីរុស។វានានេះត្រូវបានបដិសេធមិនអោយចូលកោះតៃវ៉ាន់កាលពីថ្ងៃអង្គារ និងឥឡូវកំពុងត្រូវដាក់នៅដាច់ពីគេនៅហុងកុងដើម្បីអោយបុគ្គលិកពេទ្យចូលពិនិត្យសុខភាពមនុស្សនៅលើនាវា។
ហុងកុងកាលពីថ្ងៃពុធបានចាប់ផ្តើមវិធានការបង្ការកាន់តែតឹងរឹងឡើងដោយតំរូវអោយអ្នកមកពីចិនដីគោកត្រូវតែនៅដាច់ពីគេ២សប្តាហ៍។ទីក្រុងចិននេះឥឡូវមានអ្នកផ្ទុកកូរ៉ូណាវីរុស១៨ករណី រួមមាន៤ករណីឆ្លងនៅក្នុងទីក្រុងនេះផ្ទាល់និងកូរ៉ូណាវីរុសបានសម្លាប់មនុស្សម្នាក់ជាលើកដំបូងនៅទីនេះ៕ប្រែសម្រួល៖វាសនា