មាន​ជំងឺ​ថប់​បារម្ភ​! កុំ​រំលង​អាហារ​ទាំងនេះ​

​ដឹង​ទេ​ថា​មិនបាច់​ប្រើ​ថ្នាំ​ក៏​អ្នក​អាច​ទប់​ទល់នឹង​បញ្ហា​នៃ​ជំងឺ​ថប់​បារម្ភ​បាន​ផងដែរ​ជាមួយ​អាហារ​មួយចំនួន​! ថា​តើ​អាហារ​អ្វីខ្លះ​ជួយ​ប្រយុទ្ធប្រឆាំង​ជំងឺ​ថប់​បារម្ភ​?

១. សាច់មាន់​
ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ tryptophan​ដែលមាន​ប្រសិទ្ធភាព​ប្រយុទ្ធប្រឆាំង​បញ្ហា​នៃ​ជំងឺថប់​បារម្ភ​។ ទោះជា​យ៉ាងណា​គួរ​ជ្រើសរើស​ទទួលទាន​សាច់​ទ្រូង​ក៏​ព្រោះ​វា​ជា​ផ្នែក​ដែល​សម្បូរ ទៅដោយ​សារធាតុ tryptophan​។ ចៀសវាង​ទទួលទាន​ស្បែក​មាន់​ច្រើន​ដើម្បី​កាត់បន្ថយ បិ​រ​មាណនៃ​ខ្លាញ់ saturated និង​កូ​ឡេ​ស្តេ​រ៉ូ​ល​។​

២. ត្រី​
ដើម្បី​កាត់បន្ថយ​ជាតិ​ខ្លាញ់​មិនល្អ saturated និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ព្រមទាំង​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺថប់​បារម្ភ​ក្នុងពេល​តែមួយ​ផងដែរ​ចូរ​ព្យាយាម​ទទួលទាន​ត្រី​។ ហើយ​ដើម្បី​រក្សាបាន​នូវ​សុខភាព ខួរក្បាល​និង​បេះដូង​ល្អប្រសើរ​ទៀត​នោះ​ចូរ​ជ្រើសរើស​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​។​

៣. ផ្លែ​បឺ​រ​
ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ខ្លាញ់​ល្អ​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ខួរក្បាល​និង​ជួយ​ធ្វើឱ្យ​អារម្មណ៍​ប្រសើរឡើង​។​

៤. គ្រាប់​ធញ្ញជាតិ​
មាន​ផ្ទុក​សារធាតុ phenomenal ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ថប់​បារម្ភ​គួរឱ្យកត់ សម្គាល់​។ ទោះជា​យ៉ាងណា​មិនគួរ​ទទួលទាន​ច្រើនជាង​មួយ​ក្ដាប់ដៃ​ក្នុង​មួយថ្ងៃ​ឡើយ​។​

៥. បន្លែ​បៃតង​
ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន ជាតិ​រ៉ែ​ចាំបាច់ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​មាន​លក្ខណៈសម្បត្តិ​រក្សា​តុល្យភាព​អ័រម៉ូន​។ ហើយ​បញ្ហា​នៃ​ជំងឺ​ថប់​បារម្ភ​អាច​បណ្ដាលមកពី​អតុល្យភាពនៃ​អ័រម៉ូន​ក្នុង​រាងកាយ​។​

៦. ផ្លែ​ចេក​
ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ហើយ​នោះ ផ្លែ​ចេក​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន B រួមទាំង​សារធាតុ folate និង​វីតាមីន B6 ដែល​ជួយ​ក្នុង​ការផលិត​អ័រម៉ូន serotonin បង្កើន អារម្មណ៍​ល្អប្រសើរ​។​

៧. សូកូឡា​ខ្មៅ​
សូកូឡា​ខ្មៅ គឺមាន​ឥទ្ធិពល​ល្អ​បំផុត​ក្នុងការ​បង្កើន​នូវ​សារធាតុ​គីមី​ផ្សេងៗ​ក្នុង​ខួរក្បាល​ដែល​ជួយ លើកកម្ពស់​អារម្មណ៍ល្អ​ប្រសើរ​។ ការ​ទទួលទាន​សូកូឡា​ខ្មៅ​ត្រឹម ២ ដុំ​តូច​ជាប្រចាំ គឺ​ល្អ​សម្រាប់ អ្នកមាន​បញ្ហា​ថប់​បារម្ភ​។​គ្រាន់តែ​ប្រាកដថា​អ្នក​បានជ្រើសរើស​នូវ​សូកូឡា​ដែល​ផ្សំ​ឡើង​ពី​កា កាវ​យ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើ​អ្នក​ចង់​ជៀស​ឆ្ងាយ​ពី​បញ្ហា​ឆាប់​ខឹង​ឆេវឆាវ និង​តានតឹង​ក្នុង​អារម្មណ៍​បាន​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។​

៨. ស៊ុត
ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន D​។ ស៊ុត​ក៏មាន​ផ្ទុក​សម្បូរ​ទៅ ដោយ ប្រូតេអ៊ីន រួមទាំង​អាស៊ីត​អា​មី​ណូ​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​ដើម្បី​លូតលាស់​រក្សា​សុខភាព រឹងមាំ និង​ជួយ​ផលិត​អ័រម៉ូន​អារម្មណ៍ល្អ​គ្រប់គ្រង​ការ​គេង Serotonin​។ អ័រម៉ូន​នេះ​ក៏​ជួយ​បង្កើន ភាពប្រសើរឡើង​នៃ​មុខងារ​ខួរក្បាល ហើយ​កាត់បន្ថយ​បញ្ហា​ថប់​បារម្ភ​និង​ស្ត្រេ​ស​គួរឱ្យ​កត់ សម្គាល់​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...