​ប្តី​ប្រចណ្ឌ​ម្នាក់​បាន​កាត់​លិង្គ ហើយ​ចាក់​សម្លាប់​គូប្រជែង​ស្នេហា​របស់​ខ្លួន​បន្ទាប់ពី​គាត់​ដឹងថា​ប្រពន្ធ​របស់​គាត់​កំពុង​មាន​ស្នេហា​លួចលាក់​។​

​ឃាតកម្ម​ដោយ​សារ​រឿង​ស្នេហា​នេះ​បាន​កើតឡើង​នៅ​ប្រទេស​ថៃ​។​

​អា​ម៉ន​រ៉ាក់ ជី​ត​កូ អាយុ​៤៥​ឆ្នាំ បាន​ខឹង​យ៉ាងខ្លាំង​បន្ទាប់ពី​គាត់​បានដឹងថា​ប្រពន្ធ​របស់​គាត់​ជា​គ្រូទាយ​ឈ្មោះ​ណៃ ចង់​ចាកចេញ​ពី​គាត់​ដើម្បី​ទៅ​មាន​ទំ​នាក់​​ទំនង​ជាមួយ​ប៉ូលិស​ក្នុងស្រុក​ម្នាក់ ឈ្មោះ​ជូ​ម​រូស ដូល​ជូ អាយុ​៥៧​ឆ្នាំ​។​

​អា​ម៉ន​រ៉ាក់ ជី​ត​កូ បាន​សារភាព​ថា​បាន​កាត់​លិង្គ​របស់គាត់​ដោយ​ប្រចណ្ឌ​ខ្លាំង ហើយ​បោះ​វា​ទៅ​ក្នុង​ភ្លើង​នៅ​មុនពេល​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​។​

​ដំបូង​អា​ម៉ន​រ៉ាក់ ជី​ត​កូ បាន​ដុត​រថយន្ត​របស់​លោក​ជូ​ម​រូ​ស ដូល​ជូ នៅ​ខាងក្រៅ​ផ្ទះ​របស់​គាត់ នៅ ទីក្រុង​កាឡា​ស៊ីន ភាគ​ខាងជើង​នៃ​ប្រទេស​កាលពី​ថ្ងៃ​​សៅរ៍ ដើម្បី​ទាក់ទាញ​ឱ្យ​គូប្រជែង​ស្នេហា​ចេញមកក្រៅ​។​បន្ទាប់មក​លោក​ជនល្មើស​បាន​យក​កាំបិត​ចាក់​ទៅលើ​គាត់​ជាច្រើន​ដង​។​

​អា​ម៉ន​រ៉ាក់ ជី​តកូ​បាន​ប្រាប់​សន្និសីទសារព័ត៌​មាន​របស់​ប៉ូលិស​ថា​”​ខ្ញុំ​បាន​កាត់​លិង្គ​របស់គាត់ និង​ចាក់​គាត់​ជាច្រើន​ដង ដោយសារ​តែ​កំហឹង​របស់​ខ្ញុំ​”​។​

​ប៉ូលិស​បាន​រកឃើញ​បំណែក​លិង្គ​របស់​ជនរ​ង​គ្រោះ​នេះ និង​មាន​ស្នាម​របួស​ចំនួន​២៣ នៅលើ​ខ្លួន​ជនរងគ្រោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​ក្រុមមន្ត្រី​បាន​តាមរក​និង​ចាប់ខ្លួន​អា​ម៉ន​រ៉ាក់ ជី​តកូ​បាន​នៅ​ហាង​លក់​អាហារ​មួយ​នៅ​ជិត​តំបន់​នោះ​ខណៈ​ដែល​គាត់​បាន​កំពុងស៊ី​មី​