ប្រទះរថយន្ដ២គ្រឿងចតចោលនៅក្នុងបុរី ហុក ឆេង ខណ្ឌដង្កោ

ដោយៈចាន់តូ:ភ្នំពេញៈ នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ដង្កោ ដឹកនាំដោយលោក វរសេនីយ៍ត្រី តុន មូនី នាយប៉ុស្តិ៍ដង្កោបានល្បាតមកដល់ក្នុងបុរីហុកឆេង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋបានមករាយការណ៍ប្រាប់សមត្ថកិច្ច ថា មានរថយន្ត២គ្រឿងបានចតទុកចោលនៅក្នុងបុរីយូរហើយ មិនឃើញមាន ម្ចាស់មកយកវិញទេ ។


រថយន្ត២គ្រឿងដែលបានចតទុកចោល ១-រថយន្តម៉ាក NISSAN ស៊រី 2005 ពណ៌ ប្រផេះ ផ្លាកលេខភ្នំពេញ 2AD-7602 បានចតទុកចោលរយៈពេលជិត១ខែជាងហេីយនិងទី ២-រថយន្តម៉ាក CAMRYស៊េរី2003 ពណ៌ប្រផេះ ផ្លាកលេខភ្នំពេញ2R-5952 បានចតទុកចោលរយៈពេល ៧ថ្ងៃ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចុះសាកសួរអ្នកជិតខាង​នៅក្នុង​បុរីនេះ ហើយពុំមានអ្នកណាបានដឹង និងស្គាល់ម្ចាស់រថយន្ដឡើយ ទើបកម្លាំងយើងបានសហការជាមួយលោកមេភូមិម័ល និងមេការបុរីហុកឆេង ព្រមទាំងធ្វេីកំណត់ហេតុចាប់យករថយន្តទាំង២គ្រឿងខាងលេីយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោរង់ចាំម្ចាស់រថយន្ដដែលមានឯកសារគ្រប់គ្រាន់មក​ទទួលយកវិញ។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋណា បានដឹងឬបានស្គាល់ម្ចាស់រថយន្ដនេះ ឬម្ចាស់ដើមបានដឹង សូមទំនាក់ទំនងមកអធិការខណ្ឌដង្កោ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...