
ដោយមូលសម្បត្តិ៖ភ្នំពេញ៖ ក្រសួងទេសចរណ៍កាលពីថ្មីៗនេះ បានផ្ញើលិខិតមួយច្បាប់ជាភាសារអង់គ្លេសទៅក្រសួងវប្បធម៌ និងទេសចរណ៍ចិន។ ក្នុងខ្លឹមសារត្រូវបានលោករដ្ឋមន្ត្រី ថោង ខុន បង្ហាញនូវសមានចិត្ត និងរួមសុខទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដែលកំពុងប្រឈម ទប់ទល់ទៅនឹងស្ថានភាពដ៏លំបាកនៃរីករាលដាលនៃជំងឺកូរ៉ូណា។
ក្រសួងទេសចរណ៍កម្ពុជាមានភាពជឿជាក់ទៅលើការដឹកនាំ ការគ្រប់គ្រង និងសមត្ថភាពរបស់រដ្ឋាភិបាលចិន ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការឆ្លងនៃជំងឺរលាកសួតដោយវីរុសកូរ៉ូណានេះ ហើយកម្ពុជាសូមបញ្ជាក់នូវជំហរគាំទ្រ និងឈរនៅជាមួយមិត្តចិនជានិច្ច។
ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជាបានទំនាក់ទំនងជាប់ជាប្រចាំជាមួយសាធារណជន ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងភ្ញៀវទេសចរ ដើម្បីពង្រឹងភាពជឿជាក់ និងទប់ទល់ទៅនឹងព័ត៌មានមិនពិតចំពោះបញ្ហាជំងឺកូរ៉ូណានេះ ហើយក៏ពុំមានការរិតត្បិតការធ្វើដំណើរពីចិនមកកម្ពុជាដែរ៕/Ha
