ដោយៈសុខសុភ័ណ្ឌ:កំពង់ស្ពឺ៖បុរសម្នាក់ដេកស្លាប់លើគ្រែ សង្ស័យមានជំងឺគាំបេះដូង ត្រូវបានពលរដ្ឋប្រទះឃើញកាលព្រឹកថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០ ២០ ។
បើតាមសម្តីស្រ្តីឈ្មោះ ឃួន ចន្ធី អាយុ ២៩ឆ្នាំ រស់នៅភូមិ តាយ៉ុង ឃុំដំបូករូង ស្រុក ភ្នំស្រួចបានឲ្យដឹងថា គាត់បានឃើញបុរសឈ្មោះ យ៉ាត សុក អាយុ ៥៦ឆ្នាំ រស់នៅភូមិកេីតហេតុខាងលើដេកស្លាប់ នៅលើគ្រែ ដោយមិនដឹង មូលហេតុ ទើបគាត់បានរាយការណ៍ជូនសមត្ថកិច្ចដើម្បីឲ្យមន្ត្រីជំនាញមក
ពិនិត្យ នឹងស្រាវជ្រាវដោយមាន
អាជ្ញាធរភូមិឃុំចូលរួម។
មន្ត្រីជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន មិនមានពាក់ព័ន្ឋអំពើឃាតកម្មនោះទេ។សពបានប្រគល់ឲ្យសាច់ញាតិ ក្រុមគ្រួសារសពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕/Ha