">
សែនក្រុងពាលី បង្កក់ប្រសិទ្ធីរូបចម្លាក់តោថ្មដែលទើបធ្វើកំណាយឃើញក្នុងដីនៅការដ្ឋានជួសជុលកំពង់ទឹកស្រះស្រង់បារាយណ៍មេបុណ្យភូមិ/ឃុំបន្ទាយឆ្មារស្រុកថ្មពួក (រូប ៖ ភ្នំស្វាយ )

ដោយ ៖ ភ្នំស្វាយ / បន្ទាយមានជ័យ:ពិធីសែនក្រុងពាលី បង្កក់ប្រសិទ្ធីដល់ រូបចម្លាក់តោ ដែលទើបធ្វើកំណាយបានពីក្នុងដីនៅការដ្ឋានជួសជុលស្រះស្រង់ បារាយណ៍ប្រាសាទមេបុណ្យស្ថិតនៅភូមិ-ឃុំស្វាយចេកខេត្តបន្ទាយមានជ័យ ។

ក្រុមការងារ បានធ្វេីពិធីខាងពុទ្ធសាសានាលាយឡំព្រហ្មញ្ញសាសនានិង ជំនឿតាទំនៀមដេីម្បីសិរីសួស្តីលើវត្តមានរូបចម្លាក់តោថ្មដ៏ធំនៅល្អឥតខ្ចោះដែលទេីបកំណាយរកឃេីញនៅការដ្ឋានជួសជុលកំពង់ ទឹកស្រះស្រង់នៅបារាយណ៍ ប្រាសាទមេបុណ្យ នោះ ។

ពិធីកាលពីថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២០នោះក្នុងបំណងសម្តែងក្តីអំណរសាទរចំពោះ កំណាយរកឃើញរូបចម្លាក់តោ៤រូបនក្នុងនោះ មាន១រូបមានទំហំធំនិងនៅរូបរាង ដើមដ៏ល្អប្រពៃ ។និងដើម្បីសុំសេចក្តីសុខចម្រើនដល់ទឹកដីភូមិករ ពិសេស​ចំពោះបងប្អូនប្រជាពលរដ្ឋ មន្ត្រូីរាជការកងកម្លាំងប្រដាប់អាវុធនៅ ក្នុងភូមឃុំសឃុំបន្ទាយឆ្មារ ក៏ដូច ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងប្រទេសកម្ពុជា ។

សូមរំលឹកថា កាលពីថ្ងៃទី២ -៣ខែកុម្ភៈឆ្នាំ២០២០ ក្រុមការងារអភិរក្សនិង​អភិវឌ្ឍន៍​ក្រុមប្រាសាទបន្ទាយឆ្មារបានសែនក្រុងពាលី ធ្វើកំណាយនៅការដ្ឋាន​ជួសជុល​ព្រះស្រះស្រង់នៅបារាយណ៍មេបុណ្យនោះ ក្រោមការគាំទ្រថវិកាពី​លោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ។


ក្រុមការងារបានរកឃើញរូបចម្លាក់តោ​ដ៏សំខាន់ទាំងនោះ ដែលកប់ក្នុងដី។
រូបចម្លាក់តោដ៏ធំដែលនៅល្អឥតខ្ចោះមានសណ្ឋានក្បាលចុះក្រោម ។
ក្រុមការងារបានជីកនិងស្ទូចឡើងមកតម្កល់ទុក ហើយបាននិមន្តព្រះសង្​ឃធ្វើពិធីប្រោសព្រំបង្កក់ប្រសិទ្ធិនិងអន្ទងដួងព្រលឹងមកវិញ ។

រូបចម្លាក់តោមាន៤រូប ។ក្នុងនោះ៣រូបមានសភាពប្រះស្រាំ បែកបាក់ ពិការខ្លួននិងជើង និងកំបុតក្បាល ។តែមានរូបតោដ៏ធំមួយ នៅល្អទាំងស្រុ​ងដូចដើម ៕ /Ha