ផ្លូវលំជនបទពង្រ -ចង្ហារ ចាប់ផ្តើម ស្ថាបនាជាបេតុង មួយកំណាត់ហើយ

ដោយ ៖ ភ្នំស្វាយ/ បន្ទាយមានជ័យ : ផ្លូវលំជនបទពង្សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណរ -ភូមិ-ឃុំចង្ហារស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យចាប់ផ្តើម ស្ថាបនាជាបេតុង១កំណាត់ហើយ គឺស្ថាបនានៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណេីរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ រួមនឹងក្រុមការងារយុវជនកាលិ ថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២០ បានចុះពិនិត្យមេីលក្រុមការងារស្ថាបនាផ្លូវខាង លេី នឹងបានជម្រុញដល់ក្រុមការងារម៉ៅការ ពន្លឿនការស្ថាបនាឲ្យបានលឿន។

យោងមន្ត្រីមន្ទិរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យអោយដឹងថា ៖ ផ្លូវបេតុង មួយខ្សែនេះបានតភ្ជាប់ពីផ្លូជាតិលេខ ៥៦អា ត្រង់ចំនុចខាងជេីងសាលាបឋម​សិក្សា​ពង្រ ស្ថិតនៅភូមិពង្រ សង្កាត់កំពងស្វាយ ក្រុងសិរីសោភ័ណ ឆ្ពោះកងវរសេនាធំ ការពារអាកាស ភ្នំកងវា ក្នុងសង្កាត់ដដែល ត្រូវស្ថាបនា​ចាក់បេតុងសម្រេចបានជាង៦០%ហេីយ ។


ផ្លូវបេតុងនេះមានប្រវែងជាង២.០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងមានកម្រាស់ ១,៥តឹក ៕ /Ha

លោកអ៊ុ រាត្រី លោកហឹលរ៉ាយ៉ានិងក្រុមការងារពិនិត្យការដ្ឋានផ្លូវលំជនបទពង្រ–ចង្ហាដែលរចាប់ផ្តើមស្ថាបនាជាបេតុង១កំណាត់(រូប៖ ភ្នំស្វាយ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...