ដោយៈ មេសា/ភ្នំពេញៈ ផលិតផលគ្រឿងសម្អាងជាច្រើនប្រភេទដូចជា ៖ ១. Super VEIGITOKS Cleanser , ២. AMPLEN , ៣. WONLIN ENERGY INFUSION, ៤. WONLIN HYDRO VIAL, ៥. CICA Dressing Solution, ៦. Up tension Peptide Care, ៧. WONLIN Power Rejuveration និង ផលិតផលគ្រឿងសម្អាងដទៃជាច្រើនទៀត ដែលកំពុងផ្សព្វផ្សាយលក់នៅលើហ្វេសប៊ុក ឈ្មោះ Reaksmey Online Shop គឺជាផលិតផលគ្មានចុះប្រវេទន៍ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ និង គ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ។
សេចក្តីប្រកាសនេះបន្ថែមថា ដើម្បីចៀសវាងការខាតបង់ថវិកា និង ប៉ះពាល់ដល់សុខភាព ឬ អាចឈានដល់ការបាត់បង់ជីវិតអ្នកប្រើប្រាស់នោះ ក្រសួងសុខាភិបាល សូមជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ឈប់ប្រើប្រាស់ផលិតផលទាំងនោះជាបន្តទៀត ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានប្រកាសបញ្ជាឱ្យម្ចាស់គណនីហ្វេសប៊ុក ខាងលើ បញ្ឈប់ជាបន្ទាន់នូវការប្រកាសផ្សព្វផ្សាយលក់ ចែកចាយ ផលិតផលគ្រឿងសម្អាងខាងលើនេះជាបន្ទាន់ ហើយត្រូវប្រមូលផលិតផលទាំងនោះមកវិញ ដើម្បី កម្ទេចចោល ហើយថាក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់គណនី ខាងលើ ទៅតាមច្បាប់ជាធរមាន ។
សេចក្តីប្រកាសដដែលនេះ បានសង្កត់ធ្ងន់ថា ករណីបានឃើញអ្នកប្រើប្រាស់ លក់ ឬ ចែកចាយផលិតផលគ្រឿងសម្អាងខាងលើនេះ សូមផ្តល់ព័ត៌មាន ឬ ត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បិរក្ខាពេទ្យ និង គ្រឿងសម្អាង តាមរយៈទូរស័ព្ទលេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕ Kh

