Home ព័ត៌មានអន្តរជាតិ ប៊ីល​ហ្គេត សន...

ប៊ីល​ហ្គេត សន្យា​ជួយ​១០០​លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធប្រឆាំង​កូរ៉ូណា​វីរុស​

​មូលនិធិ​The Bill & Melinda Gates Foundation​របស់​មហាសេដ្ឋី​ប៊ីល​ហ្គេត​បានបង្កើន​ការសន្យា​ផ្តល់​ប្រាក់​របស់​ខ្លួន​ដល់​ទៅ​១០០​លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធ​​ប្រឆាំង​នឹង​ការផ្ទុះ​កូរ៉ូណា​វីរុស​នៅពេល​ចំនួន​អ្នក​ឆ្លង​បន្ត​កើនឡើង​ដល់​២៨.០១៨នាក់ និង​អ្នកស្លាប់​ឡើង​ហួស៥០០​នាក់​គិត​ត្រឹម​ថ្ងៃ​ពុធ​ទី​៥​កុម្ភៈ​។​

​ការផ្តល់​មូលនិធិ​នេះ រួមបញ្ចូល​ទាំង​ប្រាក់​១០​លាន​ដុល្លារ ដែល​អង្គការ​នេះ​បាន​សន្យា​ជួយ​កាលពី​ចុង​ខែ​មករា​។​

​លុយ​នេះ​នឹង​ជួយ​ពង្រឹង​ការរក​វីរុស ការ​ដាក់​នៅ​ដាច់​ពី​គេ ការងារ​ព្យាបាល ការពារ​ប្រជាជន​ងាយ​នឹង​ឆ្លង អភិវឌ្ឍ​បង្កើត​វ៉ាក់សាំង វិធី​ព្យាបាល​និង​ការ​​ធ្វើ​រោគវិនិច្ឆ័យ​។​

​នាយក​ប្រតិបត្តិ​របស់​មូលនិធិ​លោក​ម៉ាក ស៊ូ​ស​ម៉ាន់ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​«​អង្គការ​ពហុភាគី រដ្ឋាភិបាល វិស័យ​ឯកជន​និង​សប្បុរសជន​ត្រូវ​​រួម​គ្នា​ធ្វើការ​ដើម្បី​ពន្យឺត​ល្បឿន​នៃ​ការឆ្លង​រាលដាល ជួយ​ប្រទេស​នានា​ក្នុង​ការការពារ​ជន​ងាយ​រងគ្រោះ​ហើយ​ពន្លឿន​ការអភិវឌ្ឍ​ឧបករ​ណ៍​សំរាប់​គ្រប់​គ្រងការ​​ឆ្លង​រាលដាល​នេះ​»៕ប្រែសម្រួល៖វាសនា

ប៊ីល​ហ្គេត ថត​កាលពី​ឆ្នាំមុន ក្នុង​សន្និសីទ​ប្រឆាំង​វីរុស​ហ៊ី​វ មេ​រោគរបេង​និង​គ្រុនចាញ់​នៅ​បារាំង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...