Home កម្សាន្ត ជែកគី ចាន់ នឹ...

ជែកគី ចាន់ នឹងផ្តល់រង្វាន់១លានយ័នដល់បុគ្គលឬស្ថាប័នណាដែលរកឃើញថ្នាំព្យាបាលវីរុសកូរ៉ូណា

តារាសម្តែងហុងកុង ជែកគី ចាន់ នឹងផ្តល់ប្រាក់រង្វាន់១លានយ័ន (ជាង១៤ម៉ឺនដុល្លារ) ដល់ការខិតខំខ្នះខ្នែងផលិតថ្នាំព្យាបាលវីរុសកូរ៉ូណា ដែលមានប្រភពចេញពីទីក្រុងវូហានប្រទេសចិន។

ចាន់ ដែលភាពយន្តថ្មីរបស់គាត់រឿង Vanguard ត្រូវដកចេញពីរោងកុនក្នុងប្រទេសចិនដោយសារបារម្ភខ្លាចវីរុសកូរ៉ូណាឆ្លងរាលដាល បានសរសេរក្នុងបណ្តាញសង្គម Weibo កាលពីយប់ថ្ងៃអង្គារទី៤កុម្ភៈថា គាត់សង្ឃឹមធ្វើអ្វីដែលគាត់អាចធ្វើបានអំឡុងការរាលដាលមេរោគ ក្រៅពីការផ្តល់ជូនបទចម្រៀងនិងការលើកទឹកចិត្តដល់មនុស្ស ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតនេះ។

តារាអាយុ ៦៥ ឆ្នាំរូបនេះបានសរសេរថា “វិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាជាគន្លឹះដើម្បីយកឈ្នះលើមេរោគនេះ ហើយខ្ញុំជឿថាមនុស្សភាគច្រើនមានគំនិតដូចខ្ញុំ និងសង្ឃឹមថាថ្នាំបន្សាបអាចនឹងបង្កើតបានឆាប់ៗតាមដែលអាចធ្វើទៅបាន។ ឥឡូវ ខ្ញុំមានគំនិតថ្មីមួយ។ មិនថាបុគ្គលណាឬស្ថាប័នណាបានផលិតថ្នាំបន្សាបនោះទេ ខ្ញុំចង់អរគុណពួកគេជាមួយប្រាក់រង្វាន់១លានយ័ន”។

គាត់សង្ឃឹមថាបំណងរបស់គាត់នឹងមិនត្រូវគេយល់ច្រឡំ។

គាត់និយាយថា “នេះមិនមែននិយាយអំពីលុយទេ។ ខ្ញុំមិនចង់ឃើញផ្លូវដែលធ្លាប់តែអ៊ូអរក្លាយជាស្ងាត់ជ្រងំទេ និង មិងចង់ឃើញជនរួមជាតិរបស់ខ្ញុំប្រយុទ្ធជាមួយមេរោគរហូតដល់ខ្លះស្លាប់បាត់ នៅពេលដែលពួកគេសមនឹងរីករាយជាមួយជីវិតពួកគេ”៕ ដោយ៖ កញ្ញាដាលីស

ជែកគី ចាន់នឹងជូនលុយ១លានយ័នដល់អ្នករកឃើញថ្នាំព្យាបាលវីរុសកូរ៉ូណា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...

ក្រសួងសុខាភិបាល​កំពុង​តែ​...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

បិទ​ផ្សារ​អ៊ី​អន​១ បន្ទាប...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ពុលស្រាសនៅខេត្តកំពង់ឆ្នាំ...

ដោយ: មុនីរ័ត្ន-ទេព កង្រី/...