Home ព័ត៌មានអន្តរជាតិ ស៊ី ជីន​ពីង៖ដ...

ស៊ី ជីន​ពីង៖ដំណើរ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ចិន បង្ហាញ​មិត្តភាព​មិនអាច​បំបែក​បាន​

​ក្រោយ​ទទួល​ជួប​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​មហាសាល​ប្រជាជន​នា​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​០៥​កុម្ភៈ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង បាន​មានប្រសាសន៍ថា «”​ស្គាល់​មិត្ត​ក្នុង​គ្រាក្រ សម្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​មាន​អាសន្ន​”​នៅពេល​ប្រជាជន​កម្ពុជា​ឈរ​នៅ​ជាមួយ​ប្រជាជន​ចិន​ក្នុង​កាលៈ​ទេ​​សៈ​ពិសេស​នេះ​»​។​

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ លោក​ស៊ី​បាន​មានប្រសាសន៍ថា ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​​ណា​ចក្រ​កម្ពុជា​និង​សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​និង​អាណិតអាសូរ​យ៉ាង​ជ្រាលជ្រៅ​ដល់​ភាគី​ចិន​។​​លើសពីនេះ នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បង្ហាញ​ការគាំទ្រ​រឹងមាំ​ចំពោះ​ចិន​នៅក្នុង​ឱកាស​ជាច្រើន​និង​ថែមទាំង​បាន​មក​ធ្វើ​ទស្សនកិច្ច​ពិសេស​មួយ​នៅ​ចិន​កាល​​ពី​ថ្ងៃ​ពុធ ដែល​វា​បង្ហាញ​មិត្តភាព​មិនអាច​បំបែក​បាន​និង​ការជឿ​ទុកចិត្ត​រវាង​ភាគី​ទាំងពីរ ហើយ​វា​បង្ហាញ​សារ​ខំ​ខាន់​នៃ​ការស្ថាបនា​សហគមន៍​នៃ​អនាគត​រួមគ្នា​​មួយ​នៃ​ប្រទេស​ទាំង​ពីរ​។​

​ស៊ី​បាន​បន្ថែមថា ចិន​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ទង្វើ​ដូច្នេះ​របស់​កម្ពុជា​។​

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង ជួប​នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃ​៥​កុម្ភៈ​នៅ​ក្រុង​ប៉េកាំង​

​ស៊ី​ហួរ​បាន​បន្ថែមថា ប្រធានាធិបតី​ចិន​កាលពី​ថ្ងៃ​ពុធ​ក៏​បាន​សម្តែង​ជំនឿ​ចិត្ត​ថា ប្រទេស​លោក​មាន​សមត្ថ​ភាព​ជម្នះ​ការឆ្លង​រាលដាល​ជម្ងឺឆ្លង​ដែល​រហូត​ពេល​​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ជាង​៥០០​នាក់​។​លោក​បាន​មានប្រសាសន៍ថា «​បច្ចុប្បន្ន ការងារ​ទប់ស្កាត់​និង​គ្រប់គ្រង​ការឆ្លង​រាលដាល​ទទួល​លទ្ធផល​វិជ្ជមាន​។​ប្រ​​ជា​ជាតិចិន​បាន​ជម្នះ​គ្រោះកាច​ដោយ​ឆ្លងកាត់​ការវិវត្តន៍​របស់​វា​មួយ​ដំណាក់ៗ​និង​ដូច្នេះ​ខ្លួន​មាន​ជំនឿ​និង​សមត្ថភាព​ឈ្នះ​សង្គ្រាម​ទល់នឹង​ការផ្ទុះ​ជម្ងឺឆ្លង​នេះ​»​។​

​លោក​បាន​បន្តថា «​យើង​នឹង​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​ប្រទេស​នានា រួម​មាន​កម្ពុជា ក្នុង​លក្ខណៈ​បើក​ចំហ​និង​តម្លាភាព​ដើម្បី​ប្រឈម​ដោះស្រាយ​ជាមួយ​​ជម្ងឺឆ្លង​នេះ និង​រក្សា​សន្តិសុខ​សុខភាព​សាធារណៈ​តំបន់​និង​ពិភពលោក​។​យើង​នឹង​យកចិត្តទុកដាក់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ចិន រួម​មាន​និស្សិត​កម្ពុជា​ដែល​កំ​​ពុ​ង​សិក្សា​នៅ​ចិន និង​ការពារ​អាយុជីវិត​និង​សុខភាព​របស់​គេ​ដូច​ពលរដ្ឋ​ចិន​»​។​

​ស៊ី​បានបញ្ជាក់​ថា ឆ្នាំ​២០២០​នេះ​ចិន​នឹង​បន្ត​ធ្វើ​ការផ្លាស់ប្តូរ​កំរិត​ខ្ពស់​ដ៏​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ហើយ​អនុវត្ត​ផែនការ​សកម្មភាព​លើ​ការស្ថាបនា​សហគមន៍​នៃ​​អនាគត​រួម​គ្នា​មួយ​របស់​ប្រទេស​ទាំង​ពីរ​និង​ជំរុញ​ទំនាក់ទំនង​ចិន​-​កម្ពុជា​ដល់​កំរិត​ខ្ពស់​ថ្មី​។​

​លោក​ថា​ក្នុងពេល​ចិន​ជួប​ការផ្ទុះ​ជម្ងឺឆ្លង​នេះ ប្រទេស​មួយចំនួន​ធំ​បាន​ចេញ​វិធានកា​រឹតត្បិត​ជាខ្លាំង ដែល​មិន​គួរ​ចង់បាន​។​អ្វី​ដែល​អាក្រក់​ជាង​ជម្ងឺឆ្លង​នេះ​​ទៅ​ទៀត​នោះ​គឺ​ការភិតភ័យ​ខ្លួនឯង​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សង្គ្រោះបន្ទាន់​នៅ​មន្ទីរ...

​ដោយ​: ប​.​ជ័យ / បន្ទាយមា...

សាំ​យ៉ុង​បើក​លឿន​បុក​ម៉ូត...

ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំព...

មុខសញ្ញា កាច់​កញ្ចក់​ឡាន​...

ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញ​៖...

តើ​គម្រោង​រៀបចំ​ការបោះឆ្ន...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...