នី សុ​ភី និង ចាន់ សំអាត ទទួល​អ្នក​ចំណូល​ថ្មី​ថៃ​

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ចំនួន ២ រូប នឹង​ទទួលភ្ញៀវ​ចំណូល​ថ្មី​ថៃ លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃ​ច័ន្ទ ទី​៨ កុម្ភៈ ខាងមុខនេះ ។​

​ចាន់ សំអាត ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង ដែល​ត្រូវគេ​ដាក់​ងារ​ឲ្យ​ថា អ្នកលេង​លើ​កំពូលភ្នំ​ដងរែក​នោះ ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ចំណូល​ថ្មី ប្រាប់ ស៊ឹ​ក (Brap Soek) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ទើបតែ​ឆ្លងដែន​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ តែបើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ថៃ អ៊ូ ដែលជា​អ្នក​នាំ​អ្នក​ប្រដាល់​បរទេស មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នោះ​ថា ប្រាប់ ស៊ឹ​ក ជា​អ្នក​ប្រដាល់​មួយរូប ដែល​ខ្លាំង​នៅក្នុង​ប្រទេស​ថៃ ។​

ចាន់ សំអាត និង ប្រាប់ ស៊ឹ​ក​

​រីឯ​អ្នក​ប្រដាល់​កម្ពុជា ចាន់ សំអាត វិញ ក៏​ជា​អ្នកខ្លាំង​មួយរូប​ដែរ ។ គេ​ធ្លាប់​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់ ជាច្រើន នៅតាម​ស្ថានីយ៍ទូរទស្សន៍​នានា ក្នុងស្រុក ។ មិនតែប៉ុណ្ណោះ គេ​ក៏​ជា​អ្នកលេង​ក្បាច់គុន​ចម្រុះ (Mixed Maetial Art) មួយរូប ដែល​ធ្លាប់​ឆ្លងដែន ទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ទៀតផង ។​

​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៨​ដង ឈ្នះ​៦៦​ដង ចាញ់​១៩​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ ប្រាប់ ស៊ឹ​ក វិញ​នោះ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៥​ដង ឈ្នះ​៥៣​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ ជំនួប​នេះ មិនដឹងថា នរណា ជា​អ្នកមាន​សមត្ថភាព ដណ្ដើម​ជ័យជំនះ​នោះទេ​?​។​

នី សុ​ភី និង កា ឃុន​ស៊ឹ​ក​

​ចំពោះ នី សុ​ភី ក្លិប​សាល​វ័​ន្ដ​កីឡា​វិញ គេ​ត្រូវ​ទទួលភ្ញៀវ​ថៃ​ដែរ គឺ​អ្នក​ប្រដាល់ កា ឃុន​ស៊ឹ​ក (Ka Khun Soek) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម ។​

​កា ឃុន​ស៊ឹ​ក ទើបតែ​ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ មឹន​ដឹងថា ខ្លាំង​ឬ​ខ្សោយ ហើយ​មាន​របៀប​វ៉ៃ យ៉ាងណា​នោះឡើយ ។ ចំពោះ នី សុ​ភី ជា​ជើង​ខ្លាំង ដែល​ល្អ​ទាំង​ជង្គង់ កែង និង​កណ្ដាប់ដៃ មិនតែប៉ុណ្ណោះ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ជួនកាល​ប្រកួត​ចាញ់​គេ ឡាំប៉ា​មិន​ចុះ​ពីស​ង្វៀន ក៏មានដែរ ។​

​សុ​ភី មាន​ប្រវត្តិ​ប្រកួត ចំនួន​១៧៥​ដង ឈ្នះ​១៣៣​ដង ចាញ់​៣០​ដង និង​ស្មើ​ពិន្ទុ ១២ ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ កា ឃុន ឃុន​ស៊ឹ​ក វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​១៥៥​ដង ឈ្នះ​១១១​ដង ចាញ់​៣៣​ដង និង​ស្មើ​ពិន្ទុ ១១​ដង ។ នរណា នឹង​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ?​។​

អ្នកខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ម៉ាំង សុវណ្ណ​ម៉ា​យ ក្លិប​គោព្រៃ​គុន​ខ្មែរ ប្រកួត​ជាមួយ សយ សុខ ក្លិប​ពន្លឺ​វិបុល ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។ ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សៀវ ង៉ុ​យ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នៃ​សមាគម​ប្រដាល់ ក្រសួងការពារជាតិ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។​

​ខ្លា​ចាស់ ហ៊ា ចាន់ថន ក្លិប​គី​សែ​មាន​រិ​ទ្ធ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើងចាស់ ដូចគ្នា​គឺ ទេស សំខាន់ មកពី​ក្លិប​កងពលតូច​លេខ​៧០ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ អតីតកាល​របស់គេ អស្ចារ្យ​ណាស់ តែ​ពេលនេះ គេ​បាន​ក្លាយជា​អ្នក​ប្រដាល់ ដែលមាន​ក្បាលពោះ ទៅហើយ ។ ទោះជា​យ៉ាងណា ក៏​គេ​ជឿថា​ហ៊ា ចាន់ថន មានឱកាស​ឈ្នះ​ច្រើន ជាង​ហើយ ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​យុវជន​ម្នាក់ ជា...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​គ្រោង​ជ្រើសរើស​ទីតាំង​ខ្...

​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ...

​បុរាណ​ដ្ឋា​ន​អូរ​កី​ក្នុ...

​ដោយៈ ភ្នំ​ស្វាយ / កោះកុង...

​ត្រីមាស​ទី​បីៈ​រោងចក្រ​ច...

ដោយ​: ពៅ​និមល​/​ភ្នំពេញ​:...