ដោយៈសុផល/ភ្នំពេញៈក្រុមហ៊ុនrealmeកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២០បានប្រកាសសម្ពោធជាផ្លូវការនូវទូរស័ព្ទម៉ូដែលថ្មីគឺrealme5iនៅលើទីផ្សារកម្ពុជា។realme5iបាននាំមកនូវបទពិសោធន៍ថ្មីជាមួយនឹងកាមេរ៉ា៤គ្រាប់ដែលមានថាមពលថ្មរហូតទៅដល់៥០០០mAh។realmeគឺជាម៉ាកដែលបានផ្តាច់ចេញពីក្រុមហ៊ុនOppo។realemទើបបង្កើតបានមិនដល់២ឆ្នាំផងក៏បានជាប់ចំណាត់ថ្នាក់ទី៧នៅទូទាំងពិភពលោកហើយក៏បានចូលមកដល់ទីផ្សារប្រទេសកម្ពុជានៅខែតុលាឆ្នាំ២០១៩និងមានសកម្មភាពថ្មីៗជាច្រើន។

realmeបានប្រកាសជាបន្តបន្ទាប់ នូវ 5 series និង ទូរស័ព្ទ realme X2 Pro។ក្នុងនោះផងដែរទូរស័ព្ទ 5.seriesទទួលបានការចាប់អារម្មណ៍ ចំនួនលក់រហូតដទៅ៦លានគ្រឿងជុំវិញពិភពលោក។រីឯrealme 5iដែលជាម៉ូឌែលថ្មីរបស់realme5seriesគឺបានបំពាក់នូវបន្ទះឈីបsnapdragonនិងកាមេរ៉ាក្រោយ4គ្រាប់ជាមួយគ្នានេះដែរrealme5iក៏មាននូវថាមពលថ្មធំរហូតដល់5000mAhដែលដាក់លក់នៅលើទីផ្សារមានតម្លៃត្រឹមតែ169$តែប៉ុណ្ណោះ។

លក្ខណៈពិសេសreaime 5iគឺការរចនាម៉ូតរបស់វាធ្វើឡងមានពីរជម្រើសគឺមានព៌ណ Forest Green និងAquaBlueហើយអ្វីដែលខុសគ្នាជាមួយrealme5និងrealme5proនោះគឺrealme5iមិនមាននូវផ្ទៃក្រោយរលោងនោះទេដោយមានជាការឌីសាញថ្មីដែលដែលងាយស្រួលក្នុងការកាន់និងមិនមានបន្សល់ស្នាមក្រយ៉ៅដៃនៅលើទូរស័ព្ទដែលធ្វើឱ្យមើលមកឃើញមិនស្អាត។

តាមរយៈរូបភាពដែលយើងឃើញថាទូរស័ព្ទដែលមានព៌ណស្រស់ស្អាតបែបនេះគឺមិនទាន់មានច្រើននោះទេនៅប្រទេសយើង។realmeគឺជាម៉ាកមួយដែលហ៊ានឆ្ពោះទៅមុខហើយលើកនេះក៏បាននាំមកនូវជាមួយការភ្ញាក់ផ្អើលថ្មីមួយrealne5iដែលមានMemoryនិងថាមពលថ្មធំដែលអាចទុកបានរហូតដល់ទៅ៣០ថ្ងៃដែលមានភាពងាយស្រួលនិងជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមិនចូលចិត្តយកPower bankតាមខ្លួន។វាផ្តល់នូវទំហំផ្ទុកទិន្នន័យដល់ទៅ 64GB ដែលអាចបន្ថែមតាមរយៈ memory microSD (រហូតដល់ 256GB) និងផ្តល់ជាជម្រើសកាន់តែច្រើនសម្រាប់អ្នកទាំងអស់គ្នា។

realme 5i បានបំពាក់កាមេរ៉ាក្រោយរហូតដល់4គ្រាប់ដោយកាមេរ៉ាគោលមានទំហំ១២មេហ្គាភិចស៊ែល អាភិចឈ័រf/១.៨,ចំណែកឯលែនមួយទៀតនោះគឺ៨មេហ្គាភិចស៊ែលអាភិចឈើf/2.25ដែលជាលែនទូលាយអាចថតរូបភាពបានរហូតដល់ 118.9 ដឺក្រេ។ មិនត្រឹមតែប៉ុណ្ណោះ ក៍វាភ្ជាប់មកជាមួយលែន ថតរូបបញ្ឃរឬហៅថាPortrait2មេហ្គាភិចស៊ែលអាភិចឈើf/2.0នឹងលែនចុងក្រោយជាលែនម៉ាក្រូសំរាប់ថតរូបជិត ២មេហ្គាភិចស៊ែលថតរូបបានជិតរហូតដល់៤ សង់ទីម៉ែត។

ចំណែកឯកាមេរ៉ាមុខមានទំហំ៨មេហ្គាភិចស៊ែលទំហំអាភិចឈើគឺf/2.0។មិនត្រឹមតែប៉ុណ្ណោះ លក្ខណៈពិសេសនៃកាមេរ៉ានេះអាចថតវីដេអូបានដល់កម្រិត 4K 30fps និងវីដេអូមានសកម្មភាពយឺតៗ ឬ Slo-mo បានដល់ 120fps ជាមួយនឹងបច្ចេកវិទ្យា Super nightmodeសម្រាប់ថតពេលយប់ឬទីងងឹត។ realme5iបានបំពាក់នូវបន្ទះឈីបsnapdragon665AIEជាមួយនិងអេក្រង់ធំទូលាយដែលផ្តល់ភាពងាយស្រួលក្នុងការមើល។realme 5i អាចប្រើបាន ស៊ីម ២ ដំណើរការនៅលើប្រព័ន្ធ Android Pie និង ColorOS 6.0.1។

ចំណែកឯអេក្រង់មានទំហំធំទូលាយរហូតដល់ 6.5 អ៊ីញ ប្រភេទ HD + (720 x 1600 ភីចសែល) ដែលអាចការពារការជ្រាបចូលទឹកសមាមាត្រ 1200:1 និងការពារដោយកញ្ចក់ Gorilla Glass 3+។ តួរបង្ហាញបានអត្រារហូតដល់ 89ភាគតុពីអេក្រងរហូតដល់តួរខ្លួន, ចំណែកកម្លាំងពន្លឺ 480nits។ ស្មាតហ្វូនrealme ថ្មីនេះភ្ជាប់ជាមួយបន្ទះឈីប octa-core Qualcomm Snapdragon 665 SoC និង RAM4GB។ជម្រើសនៃការតភ្ជាប់រួមមាន4GLTE,ប្ល៊ូធូស5.0,wifi802.11ac,និងGPS។ឧបករណ៍ចាប់សញ្ញារបស់realme5iប្រៀបដូចជាត្រីវិស័យ។

មិនត្រឹមតែប៉ុណ្ណោះវាភ្ជាប់មកជាមួយSensorការកំណត់ពន្លឺដោយស្វ័យប្រវ័ត្ត, ចាប់សញ្ញានៅជុំវិញខ្លួន, វាស់ល្បឿន,ចាប់សញ្ញាចលនារបស់ស្មាតហ្វូននិងSensorស្កែនម្រាមដៃដែលអាចផ្ទៀងផ្ទាត់បានត្រឹមត្រូវបំផុត។ វិមាត្រនៃទូរស័ព្ទ realme មានទំហំ 164,4 គុណនឹង75គុណ9,3មិល្លីម៉ែត្រហើយវាមានទំងន់ 195 ក្រាម។ លក្ខណៈពិសេសនៃ realme 5i ដែលចេញថ្មីនេះ គឺមិនសូវមានភាពខុសគ្នាខ្លាំងនឹងrealme 5 នោះទេ ។ ប៉ុន្តែអ្វីដែលប្លែកនោះ គឺយើងអាចមានជម្រើសច្រើនជាមួយនឹងការឌីសាញថ្មីនិង Memory នៃទូរស័ព្ទ។

សូមជំរាបថាចាប់តាំងពីrealmeបានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាមកrealmeបានចូលរួមសកម្មភាពជាច្រើនជាមួយយុវវ័យ។ ដោយក្នុងកំឡុងខែមករានេះ realme បានប្រកាសសហការជាមួយ smart Axiata នៅក្នុងការប្រកួត PUB។ ទន្ទឹមនឹងនេះ realme ក៏បានប្រកាសជាផ្លូវការថាលោក G-Devith និង លោក Lay Bunleng បានចូលជាសមាជិកនៃគ្រួសារ realme ផងដែរ។នៅក្នុងកម្មវិធី MEDIA TASTING លើកនេះ យើងក៏បានជួបជាមួយនឹង KOL ល្បីៗ ជាច្រើនរូប រួមមាន លោក Ream Angkor លោក Heng Veasna Bong Beemedia និងតារាជាច្រើនរូបទៀត៕S/
