Home ព័ត៌មានជាតិ នយោបាយ សម្តេចប្រធានព...

សម្តេចប្រធានព្រឹទ្ធសភាទទួលជួប សវនាការជាមួយឯកអគ្គរដ្ឋទូតគុយ បា

ដោយៈសុផល/ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០២០ បានទទួលជួបសវនាការជាមួយនឹងលោកស្រី លីយ៉ូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះលោកស្រី លីយ៉ូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈបេសកកម្មការទូតរបស់លោកស្រី នៅព្រះរាជាណាចក្រកម្ពុជា នឹងរួមចំណែកដល់ការពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរដែលមានតាំងពីយូលង់ណាស់មកហើយឱ្យកាន់តែរឹងមាំថែមទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី លីយ៉ូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យលោកជំស្រីចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកស្រីឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជម្រាបថា ឆ្នាំនេះ គឺជាឆ្នាំខួបលើកទី៦០នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។លោកស្រីបានសន្យាថានឹងរៀបចំសកម្មភាពសំខាន់ៗ ឱ្យបានច្រើនដើម្បីអបអរសាទរខួបលើកទី៦០នេះ។

ជាពិសេសលោកស្រីឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាអំពីជំនួបរវាងលោកស្រីជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានលើកឡើងអំពីកម្មវិធីនិងសកម្មភាពសំខាន់ៗមួយចំនួនដើម្បីប្រារព្ធខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលតែងតែគាំទ្រប្រទេសគុយបាជានិច្ចក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោកស្រីបានអះអាងថា ក្នុងអាណត្តិបេសក- កម្មការទូតរបស់លោកស្រីនៅព្រះរាជា ណាចក្រកម្ពុជា លោកស្រីនឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឱ្យមានសភាពកាន់តែសកម្មបន្ថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់លោកស្រីឯកអគ្គរដ្ឋទូត។ ប្រទេសទាំងពីរ កម្ពុជានិងគុយបា បានបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦០ ដោយស្នាប្រហស្តព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំគុយបាជំនាន់មុន។ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ស្តែងឡើងតាមរយៈនៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំជំនាញរបស់ប្រទេសទាំងពីរ ក៏ដូជាការជួយឧបត្ថម្ភគាំទ្រគ្នាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រទសទាំងពីរមានការរីកចម្រើនជាលំដាប់។ ជាមួយគ្នានោះ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលគុយបាដែលតែងតែបានជួយឧបត្ថម្ភគាំទ្រ និង ផ្តល់យុត្តិធម៌ដល់ប្រជាជនកម្ពុជាក្នុងគ្រប់កាលទេសទាំងអស់ តាំងពីសម័យតស៊ូរំដោះជាតិរហូតមកដល់ពេលបច្ចុប្បន្ននេះ។ សម្តេចប្រធានព្រឹទ្ធសភាក៏បានថ្លែងអំរណគុណចំពោះប្រទេសគុយបាផងដែរអំពី ការផ្តល់ជំនួយខាងវិស័យសុខាភិបាលកសិកម្ម អប់រំក៏ដូចជាផ្តល់អាហារូប ករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសគុយបានិងការគាំទ្រប្រទេសកម្ពុជាជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃអង្គការសហប្រជាជាតិ (ECOSOC) ហើយប្រទេសកម្ពុជា ក៏បានគាំទ្រប្រទេសគុយបាជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ដូចអ្វីដែលលោកស្រីឯកអគ្គរដ្ឋទូតបានលើកហើយថា ឆ្នាំនេះ គឺជាខួបលើកទី៦០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងនោះរដ្ឋាភិបាលនៃប្រទេសទំាងពីរ បានឯកភាពគ្នាធ្វើសកម្មភាពមួយចំនួន ដើម្បីអបអរសាទរខួបជាប្រវត្តិសាស្រ្តនេះ។ ក្នុងនាមព្រឹទ្ធសភាកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ និងគាំទ្រទាំងស្រុងនូវគ្រប់សកម្មភាពដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នានេះ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានប្រកាសត្រៀមខ្លួន នឹងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយនឹងលោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។


សម្តេមប្រធានព្រឹទ្ធសភា បានជូនពរលោកស្រីឯកអគ្គរដ្ឋទូត ឱ្យមានសុខភាពល្អនិងទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ...

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ...

លោកនាយករដ្ឋមន្ត្រីទី​ម័​រ...

ដោយៈ​មុនី​រ័ត្ន​/​ភ្ន...

នាយករដ្ឋមន្ត្រី​ទី​ម័​រ​ឡ...

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំ...

អ្នក​នាំចេញ​សង្ឃឹមថា ការន...

ដោយ: ពៅនិមល/ភ្នំពេញ​: លោក...