ប្រជាពលរដ្ឋកម្ពុជាប្រមាណ១ម៉ឺន​​៥ពាន់នាក់បានស្លាប់ជារៀងរាល់ឆ្នាំ​ដោយការប្រើប្រាស់ផលិតផលថ្នាំ​​ជក់ខណៈក្រុមហ៊ុនថ្នាំជក់មួយចំនួន​កំពុងផ្សព្វផ្សាយលក់បារីក្នុងទំហំ​ទ្រង់ទ្រាយធំ

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ក្នុងសេចក្តីជូនរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី០៥ កុម្ភះ២០២០នេះបានបញ្ជាក់ថា អង្គការកម្មវិធីអភិវឌ្ឍន៍និងអង្គការសុខភាពបានរកឃើញប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥.០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីជំងឺដែលបង្កដោយការប្រើប្រាសផលិតផលថ្នាំជក់ ហើយក្នុងមួយថ្ងៃៗមានអ្នកស្លាប់លើស​ពី៤០នាក់។ ជំងឺទាំងនោះរួមមាន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទសរសៃ​ឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែខាងក្រោម ជំងឺត្បៀតទងសួតរាំរ៉ៃ ជំងឺមហារីកសួតទងសួតនិងបំពង់ខ្យល់។ល។

ជាងនេះទៅទៀតការប្រើប្រាស់ផលិតផលថ្នាំជក់ បណ្តាលឱ្យខាតបង់ថវិកា៦៤៩លានដុល្លារអាមេរិក ក្នុង១ឆ្នាំ ដែលស្មើនឹង៣%នៃផលិតផលក្នុងស្រុក(GDP) របស់កម្ពុជា។ ក្នុងនោះ៥៨៥លានដុល្លារបណ្តាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ច (មរណភាពមុនអាយុកំណត់ផលិតភាពការងារថយចុះសម្រាកជក់បារីអវត្តមានពីការងារ។ល។) និង៦៥​លានដុល្លារអាមេរិកលើការចំណាយព្យាបាលជំងឺដែលបង្កដោយការជក់បារី។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របានមានប្រសាសន៍ក្នុងជំនួបជាមួយប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកកាលពីពេលថ្មីនេះថា “កម្ពុជាមានមហិច្ចតាប្រែក្លាយជាជាប្រទេសគ្មានផ្សែងបារីនៅឆ្នាំ២០២៥។

បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញបានសង្កេតឃើញថាក្រុមហ៊ុនថ្នាំជក់មួយចំនួនកំពុងផ្សព្វផ្សាយលក់បារីក្នុងទំហំទ្រង់ទ្រាយធំក្នុងគោលបំណងអូសទាញអ្នកលក់បារីទូទាំងប្រទេសឱ្យចូលរួមក្នុងកមម្មវិធីប្រកួតប្រជែងដាក់តាំងបារីដើម្បីបានទទួលរង្វាន់ពីក្រុមហ៊ុន។ សកម្មភាពនេះបានបង្ហាញនូវចេតនារបស់ក្រុមហ៊ុនដែលត្រឹមតែប្រព្រឹត្តល្មើសនឹងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ប៉ុណ្ណោះទេថែមទាំងបានអូសទាញអ្នកលក់បារីឱ្យរួមចំណែកប្រព្រឹត្តល្មើសដូចខ្លួនដែរ។

រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់គ្រប់ក្រុមហ៊ុនថ្នាំជក់ទាំងអស់ឱ្យបញ្ចប់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់ប្រភេទក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាពិសេសកម្មវិធីប្រកួតប្រជែងការតាំងកញ្ចប់បារីដែលល្មើសទៅនឹងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ដោយក្រុមហ៊ុនត្រូវប្រមូលយកចេញអោយអស់នូវសម្ភារផ្សាយពាណិជ្ជកម្មបារី ដែលបានផ្សព្វផ្សាយកន្លងមករួមទាំងលុបការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់នៅក្នុងវេបសាយរបស់ក្រុមហ៊ុននិងតាមបណ្តាញព័ត៌មានសង្គម។

ទន្ទឹមនេះរដ្ឋបាលរាជធានី នឹងសហការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធព្រមទាំងបន្តតាមដានក្រុមហ៊ុនថ្នាំជក់ទាំងឡាយណា ដែលប្រព្រឹត្តល្មើសនឹងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រាជរដ្ឋាភិបាលថៃប្រកាសបន្ត...

ស្ថានទូតនៃព្រះរាជាណាចក្រក...

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...

ប្រកាស​បិទ​ផ្សាយ ឯកសារ​កា...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...