នឹងប្រកាសកំណែទម្រង់រចនាសម្ព័ន្ធថ្មីរដ្ឋបាលស្រុកក្រុងរបស់ខេត្ត​កំពង់ចាមនៅសប្តាហ៍ក្រោយ

ដោយ:គង់ហេង/កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នឹងចុះទៅកាន់ស្រុកក្រុងទាំង​១០ គឺដើម្បីប្រកាសស្តីពីការធ្វើសមាហរណកម្មរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ដែលមានការិយាល័យរបស់មន្ទីរនីមួយៗ មួយចំនួនកំពុងធ្វើការងារ ត្រូវបញ្ជូលជារចនាសម្ព័ន្ធក្រុងស្រុកតែមួយ គឺស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលក្រុមប្រឹក្សា និងគណ:អភិបាល នាថ្ងៃទី ១២ ខែកុម្ភ: សប្តាហ៍ក្រោយនេះ។

នេះជាការថ្លែងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅក្នុងការប្រកាសចូលកាន់តំណែងរបស់លោក ភោគ សាវុធ ជាអភិបាលស្រុកកងមាសថ្មី ជំនួសលោក មឿន ផា ជាអភិបាលស្រុកនេះត្រូវដល់អាយុចូលនិវត្តន៍ នៅក្នុងសាលាស្រុកកងមាស នៅព្រឹកថ្ងៃទី ៥ ខែកុម្ភ: ឆ្នាំ២០២០។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា កំណែទម្រង់រដ្ឋបាលដែលរាជរដ្ឋាភិបាលបានចេញជាអនុក្រឹត្យចំនួន៣ ស្តីពីការធ្វើសមាហរណកម្មរចនាសម្ព័ន្ធរដ្ឋបាល ក្រុង ស្រុក ខណ្ឌនោះ គឺដើម្បឳ្យការិយាល័យរបស់មន្ទីរនីមួយៗ មួយចំនួននៅតាមបណ្តាក្រុង ស្រុក ខណ្ឌដែលកំពុងធ្វើការងារនាពេលបច្ចុប្បន្នគឺឳ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងស្រុកខណ្ឌតែមួយវិញ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍បន្ថែមថា នេះជាការកែទម្រង់មួយដ៏ធំធេង ក្នុងការគ្រប់គ្រងប្រព័ន្ធរដ្ឋបាល និងទទួលខុសត្រូវលើការងារអនុវត្តន៍រដ្ឋបាលថ្នាក់ក្រោមជាតិ។ ដើម្បីសំដៅធ្វើឳ្យរដ្ឋបាលឯកភាព ស្តែងពិតពីសកម្មភាពដែលការិយាល័យជំនាញនីមួយៗ ចំណុះឳ្យរដ្ឋបាលក្រុងស្រុក ខណ្ឌធ្វើសមាហរណកម្មរចនាសម្ព័ន្ធរបស់ការិយាល័យ នៅក្រោមរដ្ឋបាលក្រុងស្រុកខណ្ឌ ច្របាច់បញ្ជូលគ្នាតែមួយវិញ។ ដើម្បីធ្វើការងារឳ្យបានល្អ និងមានប្រសិទ្ធិភាព គឺសំដៅជាសំខាន់ការងារផ្តល់សេវា។

លោកបានមានប្រសាសន៍បន្តថា សម្រាប់ខេត្តកំពង់ចាមយើងបានជ្រើសរើសយកថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ២០២០ គឺតែមួយថ្ងៃប៉ុណ្ណោះសម្រាប់ការប្រកាសធ្វើសមាហរណកម្មរចនាសម្ព័ន្ធថ្មីនេះ។ ខណ:ដែលក្រសួងមហាផ្ទៃកំណត់ឲ្យតាមបណ្តាខេត្ត រាជធានីប្រកាសចាប់ពីថ្ងៃទី ១០ ដល់ ១៤ ខែកុម្ភ: ដដែលនេះ។ ដូច្នេះអភិបាលរងខេត្តកំពង់ចាមទាំងអស់ត្រូវចូលរួម ជួយប្រកាសទាំងអស់គ្នា ព្រោះយើងមានពេលវេលាតែមួយថ្ងៃប៉ុណ្ណោះ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...