ដោយ​៖​សុខុម​/​ស្ទឹងត្រែង​៖​បុរស​ម្នាក់​បាន​ស្លាប់​ពេល​យក​ឧបករណ៍​ទៅ​ឆក់​ត្រី​តាម​ដងអូរ​កាលពី​យប់​ថ្ងៃទី​៥​កុម្ភៈ​២០២០​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅ​ភូមិ​ស្វាយរៀង​ឃុំ​តា​ឡា​ត​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​។​លោក​សន​ប៊ុន​ហួត​មេ​ប៉ុស្តិ៍នគរបាល​ឃុំ​តា​ឡា​ត​បានឱ្យដឹងថា​បុរស់​ឈ្មោះ​រាំង​រ៉ា​ន់​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​ស្លាប់​ដោយសារតែ​ឆក់​ត្រី​ឆ្លង​ចរន្តអគ្គិសនី​បែរ​ឆក់​ស្លាប់​ខ្លួនឯង​។​

​យោងតាម​ការបំភ្លឺ​ពី​ឪពុកក្មេក​នៅមុន​ពេល​កើតហេតុ​គាត់​(​ឪពុកក្មេក​)​បាន​ទៅរក​ត្រី​ជាមួយគ្នា​។​លុះដល់​អូរ​មួយ​កូនប្រសារ​របស់គាត់​កាន់​ប្រដាប់​ឆក់​ចុះទៅ​ឆក់​ត្រី​ក៏​ស្រាប់តែ​ខ្សែ​ប៉ះ​ទឹក​បណ្តាលឱ្យ​ឆ្លង​ចរន្ត​ឆក់​ប្រកាច់​ក្នុង​ទឹកអូរ​នោះ​តែម្តង​។​បន្ទាប់មក​គាត់​ក៏បាន​ជួយសង្គ្រោះ​តែ​មិន​អាចជួយ​បាន​បាន​ត្រឹម​ដឹក​សព​កូន​ប្រា​សា​មក​ផ្ទះ​វិញ​។​

លោក​មេ​ប៉ុស្តិ៍​បានបញ្ជាក់​បន្ថែមថា​គ្រួសារ​ខាងលើ​ជា​គ្រួសារ​ក្រីក្រ​មួយ​រស់នៅ​ភូមិ​ស្វាយរៀង​ឃុំ​តា​ឡា​ត​ក្នុង​តំបន់​ដាក់​ស្រយាល​។​ពួកគាត់​ប្រើប្រាស់​ឧបករណ៍​ឆក់​នោះ​គឺ​ខុស​ទៅនឹង​ច្បាប់​មែន​តែ​ពួកគាត់​ឆក់​ត្រឹម​ដោះស្រាយ​ម្ហូប​ប៉ុណ្ណោះ​ពួកគាត់​មិនមែន​ឆក់​យកទៅ​លក់ដូរ​នោះទេ​៕S/​