បុរសម្នាក់យកកូនកាំបិតចុងស្រួច​​មកចាក់ពោះចេញព្រោះវៀនមក​ក្រៅកាត់ពីរកំណាត់ស្លាប់

ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ បុរសម្នាក់យកកូនកាំបិតចុងស្រួចមកចាក់ពោះរួចចេញព្រោះវៀនមកក្រៅរួចទាញព្រោះវៀនមកកាត់ពីរកំណាត់បណ្តាលឲ្យស្លាប់នៅចំណុចភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង២និង៣០នាទីទាបភ្លឺថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២០។

មន្ត្រីនគរបាលស្រុកថ្ពងបានឲ្យដឹងថាបុរសដែលយកកូនកាំបិតចាក់និងកាត់ពោះវៀនធ្វើអត្តឃាតខ្លួនឯងរហូតដល់ស្លាប់នោះមានឈ្មោះកែវ សុខហឿន អាយុ៤៦ឆ្នាំរស់នៅភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង។ ហើយកន្លងមកជននេះជាមនុស្សចូលចិត្តផឹកស្រាជាប្រចាំ់ ហើយមានជំងឺ ចុកក្នុងពោះរាំរ៉ៃទៀតផង។

ប្រភពបានបន្តថាបុរសដែលធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះមានប្រពន្ធ ឈ្មោះសាន់ រ៉េម អាយុ៣៨ឆ្នាំ (លែងលះគ្នាជាង១០ឆ្នាំទៅហើយបានទៅរស់នៅស្រុកសំឡត )មានកូនចំនួន៤នាក់ ប្រុសមួយនាក់នៅជាមួយឪពុកដែលធ្វើអត្តឃាតខ្លួនឯងចំនួន៣នាក់។

បើតាមសម្តីស្ត្រីឈ្មោះ នង តែម អាយុ៦៨ឆ្នាំបាននិយាយថាមុនពេលកូនប្រុសគាត់ធ្វើអត្តឃាតស្លាប់ខ្លួនឯងនោះនៅវេលាម៉ោង ៩យប់ថ្ងៃទី៥ខែកម្ភៈឆ្នាំ២០២០កូនប្រុសគាត់ ចេះតែពោលថាចុកពោះដេកអត់លក់។

ពេលគាត់លឺដូចច្នោះ ក៏បានប្រាប់ថា ដេកទៅ ពេលនោះ ជននេះបានប្រាប់ មកគាត់ វិញថាដេកអត់លក់ទេ រហូតដល់ម៉ោងកើតហេតុខាងលើ។ គាត់បានលឺ ជនដែលធ្វើអត្តឃាតខ្លួនឯងនេះ ថ្ងូវើ ក៏បានចេញមកមើលឃើញ ដេកនៅលើគ្រែហើយ បានយកដៃស្ទៀបពោះ ស្រាប់តែមានឈាម ប្រលាក់ដៃគាត់។

គាត់បានបន្តថា ពេលនោះ គាត់បានស្រែកហៅកូនស្រី ឈ្មោះ កែវ ឌីម អាយុ៤៩ឆ្នាំឲ្យមកជួយមើល ពេលមកដល់ប ឈ្មោះ កែវ សាម៉ាត់បាន សួរជននេះ ចាអូនៗ ឯង ធ្វើ អីចឹង ពេលនោះជននេះបានឆ្លើយថា អត់ង៉ាប់ទេបង ថារួចជនដែលអត្តឃាតបានដាច់ខ្យល់ស្លាប់តែម្ដង។
តាមការឆ្លេីយរបស់ម្ដាយបង្កេីតនឹងបងៗរបស់ជននេះបានអះអាងថាបានយកកូនកាំបិតចាក់ពោះខ្លួនឯងបណ្ដាលឲ្យស្លាប់ពិតប្រាកដមែន ពុំមានអ្នកណាសម្លាប់គាត់ទេ
ក្រោយពេលជំនាញពិនិត្យសពរួច បានប្រគល់ជូនគ្រួសាយកទៅធ្វេីបុណ្យតាមប្រពៃណី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ព្រះសង្ឃ​ចំនួន​២៦​អង្គ​និ...

ដោយ​: បាយ័ន / សៀមរាប​: ព្...

សម្រេច​ជ្រើស​រើសយក​ទីតាំង...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

អភិបាលខេត្ត ចុះ​ត្រួតពិនិ...

ដោយៈ គ្រញូង / បាត់ដំបងៈ ន...

ផលិតកម្ម​ថោ​ន​នឹង​បើក​ព្រ...

​ដោយ​: បូ​រិ​ន / ភ្នំពេញ​...