ស្លាប់ម្នាក់របួសធ្ងន់ស្រាលចំនួន៦​​នាក់ រវាងរថយន្តកែឆ្នៃបុក និងម៉ូតូ ​នៅស្រុកជីក្រែង

ដោយ:គូលែន/សៀមរាប ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមនុស្ស២នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រងស្នាក់ចរាចរណ៍មួយ រវាងម៉ូតូម៉ាក ហុងដា ឌ្រីមសេ១២៥ និងរថយន្តកែឆ្នៃម៉ាកម៉ាស្តា ពណ៌ខៀវ ។ក្រោយពីកើតហេតុអ្នកបើកបររថយន្តកែច្នៃ បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទី ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២០ នេះ ស្ថិតនៅលើផ្លូវជាតិលេខ៦ ក្នុងភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

លោក វរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បាននិយាយថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាក ហុងដា ឌ្រីមសេ១២៥ ផលិតឆ្នាំ២០១២ ពាក់ផ្លាកលេខសៀមរាប ១N ៥៩៣២ ពណ៌ខ្មៅ បើកបរដោយឈ្មោះ សំ ដូង ភេទប្រុស អាយុ៥៤ឆ្នាំ ទីលំនៅភូមិល្វែងឬស្សី ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប និងអ្នករួមដំណើរចំនួន៦នាក់ បានបើកបរពីទិសកើតទៅទិសលិច។

លោកបានបន្តថា ចំណែករថយន្តកែឆ្នៃម៉ាកម៉ាស្តាពណ៌ខៀវ ប្រភេទដឹកទំនិញ អ្នកបើកបរដោយឈ្មោះ ភូ កុត ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិរកា ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដោយបើកបរទិសដៅពីខាងជើងបត់ទៅទិសខាងកើត។ លុះមកដល់កន្លែងកើតហេតុ ម៉ូតូបានបុកជាមួយរថយន្តយ៉ាងពេញទំហឹងតែម្តង បណ្តាលអោយអ្នករួមដំណើរម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នកឯទៀតបានរងរបួសធ្ងន់។

លោកបានបន្តទៀតថា មូលហេតុរថយន្តបើកបរល្បឿនលឿននិងឆ្លងកាត់មិនប្រយ័ត្ន។ជនរងគ្រោះមានឈ្មោះទី១, ឈ្មោះ ឃុត រ៉ន ភេទស្រី អាយុ៥២ឆ្នាំ , ទី២ ឈ្មោះ ឈួន មីអន ភេទស្រី អាយុ២ឆ្មាំ ត្រូវជាចៅ , ទី៣ ឈ្មោះ សំ ដូង ភេទប្រុស អ្នកបើកបរម៉ូតូ របួសធ្ងន់ ,ទី៤ ឈ្មោះ ឃុត រ៉ន ភេទស្រី អ្នកអ្នករួមដំណើរដោយម៉ូតូរបួសធ្ងន់ ,ទី៥ ឈ្មោះ ឈួន មីអន ភេទស្រី។ ចំណែកអ្នកស្លាប់មានឈ្មោះ ដូង ឌីងឈិ ភេទប្រុស អាយុ៧ឆ្នាំ ត្រូវជាចៅ ។

ក្រោយពីកើយហេតុសមត្ថកិច្ចបានចុះកន្លែងកើតហេតុ បានបញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យតាមរថយន្តសាមុយ បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ។វត្ថុតាងពាក់ព័ន្ធ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីរៀបចំកសាងសំណរឿងតាមនិតិវិធី។ ចំណែកសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular