ម្ហូបអាហារសមុទ្រស្រស់ៗ នៅក្រុង​ព្រះសីហនុសម្បូរឡើងវិញ ហើយ ​បន្ទាប់ពីអវត្តមានជនបរទេស

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ម្ហូមអាហារសមុទ្រស្រស់ មានមឹក បង្គា ក្តាមនិងត្រីជាដើមនៅផ្សារលើក្រុងព្រះសីហនុបច្ចុប្បន្នគិតត្រឹមសប្តាហ៍ទី១ខែកុម្ភៈ២០២០ សំបូរច្រើន ស្របពេលដែលការនេសាទសមុទ្របានផល ក្នុងស្ថានភាពធាតុអាកាស សមុទ្រស្ងប់ស្ងាត់ល្អ។

បងប្អូនអាជីវករមួយចំនួនលើកឡើងថា ចំពោះការលក់ដូរវិញ នៅដើមខែកុម្ភៈ​២០២០​នេះ ក្រោយពីការចាកចេញ នូវជនបរទេស ដូចជាជនជាតិចិន យ៉ាងគំហុក កន្លងមក ការលក់ដូរធ្លាក់ចុះខ្លះដែរ ដោយសារមិនសូវសំបូរអ្នកដើរផ្សារនិងទេសចរណ៍។

ទោះជាយ៉ាងនេះក្តី បងប្អូនអ្នកលក់ដូរអាហារសមុទ្រនៅផ្សារលើថ្លែងដោយការរំពឹងទុកថា ការលក់ដូរអាហារសមុទ្រនឹងប្រសើរឡើងវិញជាបន្តបន្ទាប់ ឆាប់ៗនេះ។

លោករស់ សុខគីមប្រធានគ្រប់គ្រងផ្សារលើក្រុងព្រះសីហនុថ្លែងប្រាប់រស្មីកម្ពុជា ថា ក្រោយ​ស្ងប់ស្ងាត់កន្លងមកនេះ បច្ចុប្បន្នស្ថានភាពលក់ដូរទូទៅនៅផ្សារលើ តិច ច្រើនគឺ បានប្រសើរវិញខ្លះៗហើយ ដោយឃើញមានពលរដ្ឋ មហាជនចេញ ចូលទិញទំនិញផ្សេងៗជារៀងរាល់ថ្ងៃ ក្នុងនោះចាប់ពីពេលនេះដែលជារដូវរាំងភ្លៀង រហូតដល់បុណ្យចូលឆ្នាំខ្មែរ ទាំងអាជីករលក់ដូរ ទាំងអ្នកគ្រប់គ្រងផ្សាររពឹងទុកដូចគ្នាថា នឹងមានភ្ញៀវមកលេងខេត្តព្រះសីហនុច្រើន ហើយការលក់ដូរក៍នឹងប្រសើរឡើងដែរ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular