ផ្តើមកសាងស្តូបតម្កល់អដ្ឋិធាតុជន​​រងគ្រោះស្លាប់កាលសម័យប៉ុលពត​និងសម័យសង្គ្រាមនៅស្រុកភ្នំស្រុក​

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ ស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះស្លាប់កាលពីសម័យកម្ពុជាប្រធិបតេយ្យឬសម័យប៉ុលពតស្ថិតនៅ វត្តសុវណ្ណក្ខាសត្ថារាម (ហៅវត្តកណ្តាល) ស្ថិតនៅក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានប្រារពពិធីក្រុងពលីកសាងកាលីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។

ដើម្បីបានជាទីកន្លែងសមរម្យ សម្រាប់តម្កល់អដ្ឋិធាតុ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ យុទ្ធ​ជន កងកម្លាំង បានមរណៈកាល ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសង្គ្រាម។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកខេង ស៊ុ ប្រធានក្រុមប្រឹក្សខេត្តនិងអ្នកតំណាងរាស្ត្រអញ្ជើញក្នុងពិធីក្រុងពលីកសាងស្តូបតម្កល់អដ្ឋិធាតុដើម្បីបានជាទីកន្លែងសមរម្យទុកដាក់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ យុទ្ធជន កងកម្លាំង ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត និងសម័យសង្គ្រាម ដើម្បីបានជាទីកន្លែងសមរម្យ។

លោកយឹម សំណាងអភិបាលស្រុកភ្នំស្រុកបានអោយដឹងថ្ងៃី៥ ខែកុម្ភៈថា កម្មវិធីកសាងស្ទូបដាក់តម្កល់អដ្ឋិធាតុជូនជនរងគ្រោះ ដែលបានស្លាប់នាសម័យប៉ុលពត និងក្នុងសម័យសង្គ្រាមតាមភូមិ ឃុំ ទូទាំងស្រុកភ្នំស្រុក និងដើម្បីធ្វើបុណ្យឧទ្ទិសកុសលជូន។

ពោលគឺសម្រាប់បងប្អូនដែលស្លាប់ទៅ ហើយគ្មានញ្ញាតិសន្តាន មិត្តភក្តិណាបានដឹងឬស្គាល់ និងក៏មិនធ្លាប់បានធ្វើបុណ្យជូន៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular