Home ព័ត៌មានអន្តរជាតិ ទាហានអ៊ីស្រាអ...

ទាហានអ៊ីស្រាអែល១២នាក់រងរបួសក្នុងទីក្រុងហ្ស៊េរុយសាឡិម, ជនប៉ាឡេស្ទីនស្លាប់ម្នាក់នៅវេសប៊ែង

យោធាអ៊ីស្រាអែលបាននិយាយថាអ្នកបើកបរប៉ាឡេស្ទីនម្នាក់បានបើករថយន្តរបស់គាត់បំបុកចូលក្រុមទាហាននៅព្រឹកថ្ងៃព្រហស្បតិ៍ទី៦កុម្ភៈនេះ ដោយបណ្តាលឱ្យទាហាន ១២ នាក់រងរបួសមុនពេលគេចខ្លួនចេញពីកន្លែងកើតហេតុ ខណៈនៅតំបន់វេសប៊ែង ក្មេងជំទង់ប៉ាឡេស្ទីនអាយុ១៩ឆ្នាំម្នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែល នេះយោងតាមមន្ត្រីពេទ្យ។

ការកើនឡើងនូវអំពើហិង្សានេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីដូណាល់ត្រាំបានបង្ហាញផែនការសន្តិភាពរបស់គាត់ ដែលគេមើលឃើញថាលម្អៀងទៅខាងអ៊ីស្រាអែលយ៉ាងខ្លាំង និងត្រូវបានប្រជាជនប៉ាឡេស្ទីនបដិសេធ។ ផែនការនេះបានជំរុញឱ្យមានការអំពាវនាវពីក្រុមអ្នកជាតិនិយមអ៊ីស្រាអែលឱ្យអ៊ីស្រាអែលកាត់យកតំបន់វេសប៊ែងនិងបានបង្កឱ្យមានភាពតានតឹងនៅក្នុងតំបន់។

អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោកវរសេនីយ៍ទោ ចូណាថាន ខុនរីឃូស បាននិយាយថា ម្នាក់ក្នុងចំណោមអ្នករងរបួសទាំង ១២ នាក់នៅទីក្រុងហ្ស៊េរុយសាឡិម បានរងរបួសធ្ងន់ ហើយអ្នកផ្សេងទៀតរងរបួសស្រាល។ អ្នកនាំពាក្យប៉ូលិសអ៊ីស្រាអែលលោក មីកគី រ៉ូសិនហ្វែល បាននិយាយថា ឧបទ្ទវហេតុនេះត្រូវបានចាត់ទុកជាការវាយប្រហារភេរវកម្ម។ លោកបាននិយាយថាកងកម្លាំងអ៊ីស្រាអែលកំពុងស្វែងរកអ្នកវាយប្រហារ។

មន្រ្តីមន្ទីរពេទ្យប៉ាឡេស្ទីនបាននិយាយថាក្មេងជំទង់អាយុ ១៩ ឆ្នាំនេះត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅទីក្រុងជេនីននៃតំបន់វេសប៊ែង។ មនុស្ស ៦ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការប្រឈមមុខគ្នានេះ។ ករណីស្លាប់នេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ក្មេងជំទង់ប៉ាឡេស្ទីនអាយុ ១៧ ឆ្នាំម្នាក់ក្នុងពេលប៉ះទង្គិចគ្នាជាមួយបាតុករនៅកន្លែងផ្សេងទៀតនៅតំបន់វេសប៊ែងកាលពីថ្ងៃពុធ៕ ដោយ៖ កញ្ញាដាលីស

ទាហានអ៊ីស្រាអែល១២នាក់រងរបួសពេលជនប៉ាឡេស្ទីនបើកឡានបំបុកកាលពីថ្ងៃព្រហស្បតិ៍

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

មន្ត្រី​ជំនាញ​រដ្ឋលេខាធិក...

​ដោយ​: ជា សីហៈ /​ភ្នំពេញ​...

ជាង​១,៥​លាន​នាក់​ហើយ​ស្លា...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉ា...

រដ្ឋមន្ត្រី​កសិកម្ម​អំពាវ...

ដោយ​: ពៅ​និមល​/​ភ្នំពេញ​:...