Home ព័ត៌មានអន្តរជាតិ ចិន​កាត់​បន្ថ...

ចិន​កាត់​បន្ថយពន្ធ​លើ​ទំនិញ​នាំចូល​ពី​សហរដ្ឋ​អាម៉េរិក​ចំនួន​៥០ ភាគរយ​

​កាលពី​ថ្ងៃទី​១៥​ខែ​មករា សហរដ្ឋ​អាម៉េរិក​និង​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​”​ដំណាក់កាល​ទី​មួយ​”​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ​នៅ​ទី​​ក្រុង​វ៉ាស៊ីនតោន នៅក្នុង​អ្វី​ដែល​បង្ហាញ​ការ​វិវឌ្ឍន៍​ជឿនលឿន​មួយ​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​បង្ក​ផលប៉ះពាល់​វា​ង​ប្រទេស​សេដ្ឋកិច្ច​ធំ​ទាំង​២​នេះ​អស់​​រយៈពេល​ជិត​១៨ ខែ​មកនេះ​។

​ក្រសួង​ហិរញ្ញវត្ថុ​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​ខែ​កុម្ភៈ​ឆ្នាំ​២០២០​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​កាត់បន្ថយ​ពន្ធ​លើ​ទំនិញ​ដែល​មាន​ទឹកប្រាក់​៧៥​ពាន់​លាន​​ដុល្លារ​ដែល​នាំចូល​ពី​សហរដ្ឋ​អាម៉េរិក​ក្នុង​ចំនួន​ពាក់កណ្តាល​។

​ក្រសួង​ហិរញ្ញវត្ថុ​នេះ​បាន​និយាយ​ថា​ការកាត់បន្ថយ​នេះ​គឺ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី ១៤​ខែ​កុម្ភៈ​ហើយ​បាន​បង្ហាញ​ក្តីសង្ឃឹម​ចំពោះ​កិច្ចសហប្រតិបត្តិការ​បន្ថែម​​ទៀត​ជាមួយ​សហរដ្ឋ​អាម៉េរិក​ដើម្បី​នៅ​ទីបំផុត​នោះ​អាច​ដក​ពន្ធ​ចេញ​ទាំង​អស់​នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​។​

​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​នៅ​ថ្ងៃទី​១៤​ខែ​កុម្ភៈ ពន្ធគយ​លើ​ទំនិញ​អាម៉េរិក​ដែល​ត្រូវបាន​ដំឡើង​១០ ភាគរយ​កាល​ថ្ងៃទី ១ ខែ​កញ្ញា​ឆ្នាំ ២០១៩ នឹង​ត្រូវ​ថយ​ចុះ​មក​ត្រឹម​៥ ភាគរយ​ខណៈ​ដែល​ពន្ធ​លើ​ទំនិញ​អាម៉េរិក ដែល​ត្រូវបាន​ដំឡើង​៥ ភាគរយ​នឹង​ត្រូវ​ទម្លាក់​មក​នៅត្រឹម ២,៥ ភាគរយ​។​

​ក្រសួង​ដដែល​នេះ​ក៏​បាន​សម្តែង​ក្តីសង្ឃឹម​ផងដែរ​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​អាច​បំពេញ​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​នៅ​ក្រោម​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​បាន​សម្រេច​បាន​កាលពី​ពេល​ថ្មីៗ​នេះ​ជំរុញ​ទំនុកចិត្ត​ទីផ្សារ អភិវឌ្ឍ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​និង​សេដ្ឋកិច្ច​ព្រមទាំង​​ចូល​រួមចំណែក​ដល់កំណើន​សេដ្ឋកិច្ចពិភព​លោក​៕​ប្រែ​សម្រួល​៖​សុខា​

កម្មករ​ឈរ​មើល​នាវា​ដឹក​កុងតេ​នឺមក​ដល់​កំពង់ផែ​ក្រុង​គីញ​ដាវ​ក្នុង​ខេត្ត​សាន​ទុង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ម៉ូ​លីកា ទិញ​រថយន្ដ​ទំនើប...

ដោយ​៖​បញ្ញា​សាស្ត្រ / ភ្ន...

នាំ​អំណោយ​២​លាន​រៀល របស់​...

ដោយ​: រ៉ា​ម៉ន​/ ភ្នំពេញ​:...

សមត្ថកិច្ច​ចម្រុះ​ចុះបង្ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

រថយន្ត​ដឹក​អ្នកដំណើរ​ក្រុ...

​ដោយ​: អង្គរតូច / សៀមរាប​...