​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ទុស្សេ​ខ្សែភ្លើង​សូ​ឡា​ពេល​ម្ចាស់ផ្ទះ​មិន​នៅ​បណ្តាលឱ្យ​ក្លាយជា​អគ្គិភ័យ​ឆេះ​ខ្ទេច​គ្មាន​សល់​ផ្ទះ​ឈើ​មួយ​ខ្នង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ត្រង់ចំណុច​អូរ​ដា​ស្ថិត​ក្នុងភូមិ​អានសេះ​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០២០ ។​

​លោក​វរសេនីយ៍ទោ​ឱ​សេង​អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត​បាន​បញ្ជាក់ថា​ក្រោយ​ពេលដែល​ទទួលបាន​ព័ត៌មាន​ថា​មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​លោក​បាន​ដឹកនាំ​កម្លាំង​ព្រម​ជាមួយនឹង​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយគ្រឿង​ចេញ​ដើម្បី​ជួយ​អន្តរាគមន៍​ភ្លាមៗ​ដែរ​។​ប៉ុន្តែ​អ្វីដែល​គួរឱ្យ​សោកស្តាយ​គឺ​បានត្រឹមតែ​ទៅ​ពន្លត់​រងើកភ្លើង​និង​បាញ់​ការពារ​កុំឱ្យ​ភ្លើង​ឆេះ​រើ​ក​រាលដាល​ទៅផ្ទះ​អ្នកជិតខាង​តែប៉ុណ្ណោះ​។​ពិ​ព្រោះ​ការទទួលបាន​នូវ​ព័ត៌មាន​យឺត​ហើយ​ផ្លូវ​។​

លោក​អធិការ​ស្រុក​បានបញ្ជាក់​ប្រាប់ឱ្យដឹង​ដែរ​ថា​មូល​ហេតុដែល​ធ្វើឱ្យមាន​អគ្គិភ័យ​កើតឡើង​នោះ​គឺ​បណ្តាលមកពី​ឆ្លង​ចរន្ត​ខ្សែភ្លើង​សូ​ឡា​ដែល​ដាក់​នៅលើផ្ទះ​ក្នុង​បន្ទាប់​ពេលដែល​ស្ត្រី​ម្ចាស់ផ្ទះ​គាត់​រវល់​ទៅរក​ទិញ​ម្ហូប​នៅសល់តែ​កូន​នៅឯ​ដី​ខាងមុខផ្ទះ​។​នេះ​បើតាម​ព័ត៌មាន​ដែល​សមត្ថកិច្ច​ទទួលបាន​ពី​ម្ចាស់ផ្ទះ ។​

លោក​ថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​មានឈ្មោះ​ហុង​វីរៈ​មុខរបរ​នគរបាល​ព្រំដែន​គោក​វរៈ​៧៩៣ បាន​រង​នូវ​ការខូចខាត​សម្ភារៈ​មានដូចជា​៖ ផ្ទះមួយ​ខ្នង​ទំហំ ៧​គុណ​៩​ម៉ែត្រ​, ប្រាក់​ដុល្លារ ២​ពាន់​ដុល្លារ​, គ្រែ​ចំនួន ៣, តុ​ទឹកតែ ១, សូ​ឡា ២​ឈុត​, ទូរទស្សន៍​មួយ​, កាំភ្លើង​១​ដើម​, គ្រាប់​ចំនួន​១២០ គ្រាប់​, ម៉ាស៊ីនភ្លើង​មួយ​, ម៉ាស៊ីន​បាញ់​ខ្យល់​មួយ​, ទូរស័ព្ទ​១​គ្រឿង​, កៅអី ៣០, តុ​បាយ​២, វិទ្យុទាក់ទង​មួយ រួម​និង​របស់​ប្រើប្រាស់​មួយចំនួន​ផ្សេងទៀត​៕S/​