Home ព័ត៌មានជាតិ សន្តិសុខ មនុស្ស​៣​នាក់...

មនុស្ស​៣​នាក់​ស្លាប់​និង​របួស​២៣​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៦​កុម្ភៈ​

ដោយៈ សាវ​រក្ស​/ ភ្នំពេញៈ​យ៉ាង ហោច ណាស់ មាន មនុស្ស ៣ នាក់ ( ស្រី​ម្នាក់ ) បាន ស្លាប់ នៅ ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរ​គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​៥​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​៦ កុម្ភៈ ឆ្នាំ ២០២០ នេះ និង បាន បង្កឱ្យមាន មនុស្ស របួសធ្ងន់ – ស្រាល ២៣ នាក់ ( ស្រី ៣ នាក់ ) ។

​របាយការណ៍​នេះ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាចរ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បង្ហាញថា គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស ។​​របាយការណ៍​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ បង្កឱ្យមាន​ការ ខូចខាត យានយន្ត សរុប​ជាច្រើន​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត​។​រីឯ​មូលហេតុ​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន កំណត់ , មិន គោរព សិទ្ធិ បត់​មិន ប្រកាន់​ស្តាំ​ជាដើម ។​

ទិន្នន័យ គ្រោះថ្នាក់ ចរាចរ​ផ្លូវគោក ទូ ទាំង ប្រទេស ថ្ងៃនេះ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ២៦ នាក់ នៅ ថ្ងៃ ទី ៦ កុម្ភៈ នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១២ លើក ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...