ដោយៈសៅវ៉ាន់ឌី/ព្រះវិហារៈលោកឧត្ដមសេនីយ៍ទោច័ន្ទសុភត្ត្រាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២០បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមចំណុចខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ តំបន់អានសេះ តំបន់បុស្សស្បូវ និងតំបន់ភ្នំ៦៧៧។

លោកមេបញ្ជាការក៏បានជំរុញបន្ថែមដល់កងកម្លាំងធ្វើយ៉ាងណាត្រូវតែគោរពតួនាទីភារកិច្ចត្រួតពិនិត្យអាវុធគ្រាប់ជាប្រចាំទទួលបទបញ្ជារបស់ថ្នាក់លើប្រគល់ជូនដើម្បីរកសុខសុវត្តិភាពជូនប្រជាពលរដ្ឋតាមខ្សែបន្ទាត់ព្រំដែន។ត្រូវតែបង្កាបង្គ្រាបពលករឆ្លងដែនខុសច្បាប់ដែលឆ្លងចូលទឹកដីថៃជាពិសេសបទល្មើសគ្រឿងញៀន។លើសពីនេះទៅទៀតលោកមេបញ្ជាការបានរំលឹកឡើងនូវការរស់នៅឲ្យបានសំរម្យសូមឱ្យថែរក្សាសុខភាពហូបស្អាតផឹកស្អាតរស់នៅស្អាតជៀសវាងកើតជម្ងឺផ្សេងៗជាយថាហេតុផងដែរ។

ក្នុងភាពសំណេះសំណាលនោះដែរលោកមេបញ្ជាការបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនសម្រាប់កសាងអង្គភាព និងជួយសម្រួលដល់ការហូបចុកបងប្អូនកងទ័ពរបស់យើង រូមមានអង្គភាព ផ្នែកសឹករងជាំក្សាន្ត ទទួលថវិកាចំនួន ២.៣០០.០០០រៀល។វរៈសេនាតូចលេខ២ទទួលបានថវិកាចំនួន២.០០០.០០០រៀល ។វរៈសេនាតូចលេខ១ទទួលថវិកា១.២០០.០០០រៀលនិងឧបត្ថមថវិកាដល់កម្លាំងកំពុងសម្រាកព្យាបាលជំងឺចំនួន២នាក់ម្នាក់ទទួលបានថវិកា៨០០.០០០រៀលម្នាក់ទៀតទទួលបាន៥០០.០០០រៀល៕S/


