Home ព័ត៌មានជាតិ សន្តិសុខ ​អាជ្ញាធរ​ថៃ​...

​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ឱ្យមក​ស្រុកកំណើត​វិញ​

ដោយ​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​:​កាលពី​រសៀល​ថ្ងៃទី​៦​ខែកុម្ភៈ​:​ឆ្នាំ​២០២០​នេះ​នៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​ក្នុង​ទឹកដី​ស្រុក​អន្លង់វែង​ភាគី​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ឱ្យ​ត្រឡប់មក​ស្រុកកំណើត​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​នៅ​ស្រុក​ខាន់​តា​ឡាក់​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​ពីបទ​ឆ្លងដែន​ខុសច្បាប់ ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​។​

​សមត្ថកិច្ច​នគរបាល​បាន​និយាយថា​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​ភាគី​ថៃ បញ្ជូន​ឱ្យមក​ស្រុក​វិញ គឺមាន​ឈ្មោះ​បាន​ម៉េង​ហ៊ួ​រ​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​រស់នៅ​ភូមិ​ទំព័រ​ឃុំ​តា​អុង​ស្រុក​ចំការលើ​ខេត្តកំពង់ចាម​។​ជន​ឈ្មោះ​បាន​ម៉េង​ហ៊ួ​រ​ត្រូវបាន​ចាប់ខ្លួន​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៨​កន្លងមក​ពីបទ​ឆ្លងដែន​ដោយ​ខុសច្បាប់​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ​។

​ដោយ​ចូល​តាម​ច្រក​អូរ​ស្វាយ​ត្រូវបាន​បញ្ជូនទៅ​ដាក់ពន្ធនាគារ​នៅ​ស្រុក​ខាន់​តា​ឡាក់​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​ចាប់ពីពេលនោះ​មករ​ហូត​ដល់​ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ ទើប​ដោះលែង​អោយមាន​សេរីភាព​វិញ​៕S/

រូបភាព​: អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​អោយមក​ស្រុកកំណើត​វិញ​៕​បាយ័ន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular