Home ព័ត៌មានជាតិ សន្តិសុខ ​បង្ក្រាប​បុរ...

​បង្ក្រាប​បុរស​ម្នាក់​បែក​ថ្នាំ​ដែល​បាន​យក​កាំបិត​ដេញ​កាប់​រថយន្ត​អ្នកធ្វើដំណើរ​

ដោយៈ​សៅ​វ៉ាន់​/​ព្រះវិហារ​៖​ប្រភពពី​ពលរដ្ឋ​ស្រុក​ជាំ​ក្សាន​បានឱ្យដឹងថា​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​ចំណុច​ផ្លូវបំបែក​ស្រុក​ជាំ​ក្សាន្ត​សមត្ថកិច្ច​ចម្រុះ​បាន​បង្ក្រាប​បុរស​ម្នាក់​បែក​ថ្នាំ​ដែល​បាន​យក​កាំបិត​ដេញ​កាប់​រថយន្ត​អ្នកធ្វើដំណើរ​ឆ្លងកាត់​តាមផ្លូវ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នា​វេលា​ម៉ោង​១២.០០​ថ្ងៃត្រង់​ពេលនេះ​ជនបង្ក​ហេតុ​ត្រូវ​សមត្ថកិច្ច​ចាប់បញ្ជូន​ទៅ​អធិការដ្ឋាន​ស្រុក​ជាំ​ក្សាន្ត​ដើម្បី​សួរនាំ​នឹង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​
​គួ​រំលឹក​ផងដែរ​ថា​បច្ចុប្បន្ននេះ​មិន​ថា​នៅ​ស្រុក​ជាំ​ក្សាន្ត​តែ​១​ប៉ុណ្ណោះ​ទេ​ជាពិសេស​ទាំង​៧​ស្រុក​១​ក្រុង​ទូទាំង​ខេត្តព្រះវិហារ​ពលរដ្ឋ​មានការ​ព្រួយ​បារ​ម្មណ​ខ្លាំងណាស់​ចំពោះ​ករណីនេះ​។​តែ​សមត្ថ​ខេត្តព្រះវិហារ​មានការ​មមាញឹក​ខ្លាំងណាស់​ដោយ​ពួកគាត់​ខិតខំ​មិន​ថា​ថ្ងៃ​ឬ​យប់​ទេ​ចុះ​ល្បាត​ស្ទើរ​គ្រប់​ច្រកល្ហក​តែ​នៅតែមាន​អ្នក​លួច​សែម​សារធាតុ​ញៀន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្លាំង​អាជ្ញាធរ​ចុះបង្ក្...

​ដោយ​: ចាន់តូ / ភ្នំពេញ​:...

ទោះ​ស្ថិតនៅ​ក្នុងដំណាក់កា...

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ បើ...

សមត្ថកិច្ច​កំពុង​ស្វែងរក​...

​ដោយ​: វណ្ណៈ​/​ព្រះសីហនុ​...

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...