​រដ្ឋបាល​ខណ្ឌដង្កោ​ទទួល​ទេយ្យទាន​ពី​ព្រះចៅអធិការ​វត្ត​គោក​អម្ពិល​សម្រាប់​ចែកជូន​ពលរដ្ឋ​ក្រីក្រ​និង​ចាស់ជរា

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០២០​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ជឹម​ស៊ីថា​និង​លោកស្រី​គឹម​ញឹ​ប​អភិបាល​ខណ្ឌដង្កោ​បានមក​ទទួល​ទេយ្យទាន​ពី​ព្រះគ្រូ​ចៅអធិការ​វត្ដ​គោគ​អម្ពិល​ស្ថិតនៅ​ភូមិ​ព្រែក​ថ្លឹង​សង្កាត់​ជើងឯក​ខណ្ឌដង្កោ​។​ទេយ្យទាន​នេះ​សម្រាប់​ទុក​ចែកជូន​ប្រជាពលរដ្ឋ​ទីទាល់​ក្រីក្រ​ចាស់ជរា​នៅក្នុង​មូលដ្ឋាន ។​

​ស្ថានភាព​ជាក់ស្តែង​នៃ​អំណោយ​ដែល​ត្រូវ​ទទួល​មាន​អង្ករ​ទឹក​ស៊ីវ​អ៊ីវ​ទឹកត្រី​សម្ភារ​ផ្ទះបាយ​ទឹកដោះគោ​ខាប់ មី​កេស ស្ករ ទឹកក្រូច ទឹក​សុទ្ធ ទឹក​ផ្លែឈើ​កេស និង​ថវិការ​មួយចំនួន ។​នៅក្នុង​ឱកាស​នោះ លោកស្រី​អភិបាលខណ្ឌ​បាន​មានប្រសាសន៍​សំណេះសំណាល​កោតសរសើរ​ដល់​ព្រះចៅអធិការ​វត្ត​គោក​អម្ពិល តែងតែ​ផ្ដល់នូវ​ទេយ្យទាន ទេយ្យវត្ថុ ព្រមទាំង​បច្ច័យ ជូន​ដល់​រដ្ឋា​ន​ខណ្ឌ ជា​បន្តបន្ទាប់​។

​ព្រះចៅអធិការ​វត្ត​គោក​អម្ពិល​មាន​សង្ឃដីកា​ថា​ទោះបីជា​យ៉ាងណាក៏ដោយ​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​ត្រូវតែដើរ​ទន្ទឹមគ្នា​។​ក្នុងនោះដែរ​ព្រះសង្ឃ​មាន​តួនាទី​ប្រ​ណិ​ប​ត្តិ​នូវ​ធម៌​វិន័យ​និង​ផ្សព្វផ្សាយ​ព្រះធម៌​ដល់​ពុទ្ធ​បរិ​ស័​ទ្ធ​។ ក្រៅពីនោះ​ព្រះអង្គ​ក៏​តែងតែ ចែកជូន​នូវ​ទេយ្យទាន​នានា​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏ដូចជា ចូលរួម​ជាមួយ អាជ្ញាធរ​ខណ្ឌដង្កោ ដើម្បី​បម្រើ​ជូន ក្នុង​សកម្មភាព​មនុស្សធម៌​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...