​ខែមករា​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​ផ្តល់​ថវិកាបដិភាគ​ធ្វើ​បង្គន់​អនាម័យ​ជូន​ពលរដ្ឋ​២៩​គ្រួសារ​

​ដោយ​:​អង្គរតូច​/​សៀមរាប​៖​នៅ​ខែមករា​ឆ្នាំ​២០២០​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​បានផ្តល់​ថវិកាបដិភាគ​ក្នុងការ​សាងសង់​បង្គន់​អនាម័យ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​រមណី​យ​ដ្ឋា​ន​អង្គរ​បាន​ចំនួន​២៩​គ្រួសារ​ស្ថិត​ក្នុងភូមិ​ត្មាត​ពង ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​មន្ត្រី​អាជ្ញាធរ​អប្សរា​បានឱ្យដឹងថា​បង្គន់​ចំនួន​២៩​នេះ​តាមរយៈ​ពី​ការប្រើប្រាស់​ថវិកាបដិភាគ​របស់​គម្រោង​សុ​វុឌ្ឍិកម្ម នៃ​ការសម្អាត​ទឹក​និង​ការគ្រប់គ្រង​ទឹក​ក្នុង​តំបន់​អង្គរ PAAGERA​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចំនួន​៤០​ភាគរយ​និង​ម្ចាស់​សំណើរ​ចំណាយ​៦០​ភាគរយ​។​

ការចូលរួមចំណែក​គឺ​ដើម្បីឱ្យ​ប្រជាជន​ដែល​រស់នៅក្នុង​រមណីយ​ដ្ឋា​ន​អង្គរ​មាន​បង្គន់​អនាម័យ​សម្រាប់​ប្រើប្រាស់​ឱ្យបាន​គ្រប់គ្នា​ចៀសវាង​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល​។​នេះ​ក៏​ដើម្បី​កាត់បន្ថយ​ជំងឺឆ្លង​ផ្សេងៗ​ជំ​រុញឱ្យ​អ្នកស្រុក​អង្គរ​ចេះ​រស់នៅ​ស្អាត មាន​អនាម័យ និង​ចូលរួម​លើកកម្ពស់​បរិស្ថាន​តំបន់​អង្គរ​ទាំងមូល​ផងដែរ​។

​សូម​រំឭកថា ចាប់តាំងពី​ខែសីហា​ឆ្នាំ​២០១៨​មក គិត​មក​ដល់ពេល​ពេលនេះ គម្រោង PAAGERA នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចូលរួម​បដិភាគ​ក្នុងការ​សាងសង់​បង្គន់​អនាម័យ​បាន​១១១០​បង្គន់​ហើយ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ថ្មីៗ! បញ្ជូនអ្នកបានរកឃេី...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅល្...

វាលវែងនិងជួរភ្នំដងរែកយប់ន...

ដោយៈប.ខុន/   ភ្នំពេញៈនៅ...

ឈ្នួល​ច្រូត​ឡើងថ្លៃ ហើយ​ព...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

អភិបាល​រាជធានី​ជួយ​ស្ថាបន...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...