​ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​។​ប្រតិបត្តិការ​នោះ​គឺ​នៅត្រង់ចំណុច​ស្រែ​ចាំ​ប៉ា​ស្ថិត​ក្នុងភូមិ​ណា​អូ​ង​ឃុំ​អូរ​ស្វាយ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​៥​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

សមត្ថកិច្ច​ចុះបង្ក្រាប​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ជនជាតិ​ឡាវ​ពីរ​នាក់​ត្រូវបាន​ឃាត់ខ្លួន​ជាមួយ​ថ្នាំញៀន​ជិត​៤០០​គ្រាប់​។​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​ក្រោម​កិច្ចសហការ​ណ៍រ​វា​ងក​ម្លាំ​ង​ប៉ុស្តិ៍នគរបាល ឃុំ​សេកុង ឃុំ​ព្រែ​កមាស និង​ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។

​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង បានបង្ហាញ​របាយការណ៍​ថា​សមត្ថកិច្ច​នៅ​គ្រា​នោះបាន​ឆែកឆេរ និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY)​ពណ៌​ទឹកក្រូច​២​កញ្ចប់​តូច​មាន​ចំនួន​៣៨២​គ្រាប់​។​ជនសង្ស័យ​ឈ្មោះ​ហៀវ​ប៊ុត​ទីវ​ង្ស​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ប៉ា​កៀប​ស្រុក​ឃូ​ង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ​។​

ម្នាក់ទៀត​ឈ្មោះ​វង់​អ៊ឹង​ភេទ​ប្រុស​អាយ​១៦​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយគ្នា​។​បន្ទាប់ពី​ឃាត់ខ្លួន​សមត្ថកិច្ច​បា​នប​ញ្ជូ​ន​ជនសង្ស័យ​ទាំងពីរ​នាក់មក​កាន់កា​រិ​យា​ល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បន្តទៅ​តុលាការ​៕S/​