ដោយ:សុខុម/ស្ទឹងត្រែង:អគ្គិភ័យមួយបានឆាបឆេះគំនរឈើនៅខាងក្រោយអគារមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២០។អគ្គិភ័យនោះគ្មាននរម្នាក់ចេញមុខបញ្ជាក់ថាឆេះមកពីមូលហេតុអ្វីនោះទេ។សមត្ថកិច្ចសង្ស័យថាមានគេដុតសំរាមឆេះរាលដាលដល់គំនរឈើដែលទុកចោលពុកផុយ។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថាដោយសារតែមានគេឃើញទាន់ហើយហៅរថយន្តបាញ់ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តជួយអន្តរាគមន៍បានទាន់ពេល។ទើបអណ្តាតភ្លើងគ្រាន់តែឆេះរោលៗជញ្ជាំងអគារមន្ទីរកសិកម្មអស់មួយផ្នែកនិងទូកស្មាច់អស់បួនគ្រឿង៕S/