ដោយៈចាន់តូ/ភ្នំពេញ៖ផ្ទះប្រជាពលរដ្ឋ១៣ខ្នងដែលសាងសង់រំលោភយកដីប្រឡាយចំនួន១៣គ្រួសារ ត្រូវអាជ្ញាធរសង្កាត់ខណ្ឌកាលពីព្រឹកថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២០ដឹកនាំកម្លាំងដោយលោកម៉ាលីពិសិដ្ឋចៅសង្កាត់កាកាបទី២។
លោកអភិបាលរងយកគ្រឿងចក្រចុះទៅធ្វើការរុះរើស្ថិតនៅភូមិព្រៃសាលាសង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យក្រោយអាជ្ញាធរបានទប់ស្កាត់តាំងពីពេលដែលពលរដ្ឋទាំងនោះរៀបចំសាងសង់មកម្ល៉េះ។តែពួកគាត់មិនស្ដាប់តាមការណែនាំនៅតែបំពាននិងសាងសង់បន្ត។

លោកម៉ាលីពិសិដ្ឋចៅសង្កាត់កាកាបទី២បានលើកឡើងថាប្រជាពលរដ្ឋទាំងនេះទើបនាំគ្នាទៅចាប់យកដីប្រឡាយសង់ផ្ទះតូចៗប្រក់ស័ង្កសីដើម្បីរស់នៅសុទ្ធតែជាអ្នកមកពីតំបន់បឹងកក់។ក្រោយពីបានទទួលដំណឹងភ្លាមលោកក៏បានដឹកនាំកម្លាំងចុះទៅណែនាំមិនឱ្យពួកគាត់បន្តសាងសង់ដែរតែរារាំងយ៉ាងណាក៏ពួកគាត់មិនស្ដាប់នៅតែនាំគ្នាធ្វើការសាងសង់ផ្ទះឈើប្រក់ស័ង្កសីព្រមទាំងបាំងជញ្ជាំងស័ង្កសីរបៀបជាផ្ទះអនាធិបតេយ្យ។

លោកម៉ាលីពិសិដ្ឋបានបន្តថាទើបអាជ្ញាធរប្រើវិធានការក្ដៅសម្រេចដាក់គ្រឿងចក្រចុះមកធ្វើការរុះរើចេញវិញដោយមិនទទួលខុសត្រូវលើការខូចខាតអ្វីទាំងអស់ដើម្បីរំដោះយកប្រឡាយមេមកវិញទុកសម្រាប់រំដោះទឹកមិនឱ្យមានការលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋនារដូវវស្សា៕S/
