ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យមានភារកិច្ចចំពោះមុខសំខាន់ៗមួយចំនួននាពេលនេះនិងពេលដ៏ខ្លីខាងមុខ។នេះបើតាមលោកអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យថ្លែងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាលពីថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២០។
លោកបានថ្លែងថារបៀបវារៈសំខាន់ៗនៃកិច្ចប្រជុំដែលនិយាយីតួភារកិច្ចចំពោះមុខរបស់ខេត្តមានដូចជា៖១ការត្រៀមរៀបចំពិធីសម្ពោធផ្លូវលេខ៥៨ដែលសណ្តូកសសៀរតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃតភ្ជាប់ពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ទៅផ្អុងក្រុងសំរោងខេត្តឧត្តរមានជ័យ ដែលនឹងប្រព្រឹទ្ធទៅ នាថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
២៖ត្រៀមរៀបចំបុណ្យផ្កាប្រាក់សាមគ្គីដែលផ្តួចផ្តើមឡើងដោយលោកនាយឧត្តមសេនីឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីប្រមូលបច្ឆ័យយកទៅកសាងជួសជុលឡើងវិញក្រុមប្រាសាទបន្ទាយឆ្មារនៃគម្រោងអភិរក្សនិងអភិវឌ្ឍន៍ប្រាសាទបូរាណ។ក៏បានលើកយកបញ្ហាឈ្មួញដឹកមាន់ជ្រូកនិងគ្រឿងក្នុងខូចគុណភាពតាមច្រកអូរបីជាន់និងច្រករបៀងដូចខុសច្បាប់,លើកពីចលនាមនុស្សទៅទន្ទ្រានយកនដីឯកជននិងដីរដ្ឋយកមកធ្វើជាកម្មសិទ្ធខ្លួនឯងនៅតាមស្រុកក្រុងខ្លះនៃខេត្ត ។
លោកស្រី ប៉ុកណាឌីអភិបាលរងខេត្តទទួលជួយអភិបាលខេត្តលើកិច្ចការនារី និងកុមារកិច្ចការវប្បធម៌ធម្មការនិងសាសនាកិច្ចការសុខាភិបាលសង្គមកិច្ចអតីតយុទ្ធជនយុវនីតិសម្បទា កិច្ចការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។លោកអោមចន្ថាលើកិច្ចការផែនការវិនិយោគកិច្ចការអភិវឌ្ឍន៏ជនបទកិច្ចការបរិស្ថានកិច្ចការគ្រប់គ្រងគ្រោះមហន្តរាយកិច្ចការទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិកិច្ចការគ្រប់គ្រងធនធានមនុស្ស និងកិច្ចការមុខងារសាធារណៈ។
លោក លីសារីទទួលជួយអភិបាលខេត្តលើកិច្ចការសាធារណៈ និងដឹកជញ្ជូន កិច្ចការនគររូបនីយកម្ម សំណង់ និងសុរិយោដី កិច្ចការកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កិច្ចការធនធានទឹកឧតុនិយមកិច្ចការពាណិជ្ជកម្មវិស័យឧស្សាហកម្មរ៉ែនិងថាមពលប្រៃសណីយ៏និងទូរគមនាគមន៏កិច្ចការទេសចរណ៍និងកិច្ចការព័ត៌មាន។
លោកង៉ោនម៉េងជ្រួនទទួលជួយលើកិច្ចការសេដ្ឋកិច្ច និងហរិញ្ញវត្ថុ កិច្ចការធនាគារ រតនាគារ ពន្ធដារ គយនិងរដ្ឋាករកិច្ចការសាខាកាំកុងត្រូលកិច្ចការទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច។លោកគឹងវណ្ណៈទទួលជួយអភិបាលខេត្តកិច្ចការតុលានិងពន្ធនាគារកិច្ចការទំនាក់ទំនងជាមួយអង្គការមិនមែនរដ្ឋាភិបាល គណបក្សនយោបាយ៕S/

រូបថត៖លោកអ៊ុរាត្រី៖គណៈបព្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យមានភារកិច្ចចំពោះមុខសំខាន់ៗ (រូប ៖ភ្នំស្វាយ)

